ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានអមដំណេីរឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្តចុះចែកម៉ាសជូនដល់ប្រជាពលរដ្ឋធើ្វដំណើរតាមដងផ្លូវ,,,,
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឧត្តម សេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអមដំណេីរឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានអញ្ជេីញចុះចែកម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដេីម្បីផ្តល់ជូនប្រជាពលរដ្ឋ និងមន្ត្រីតាមគោលដៅ ក្នុងម្នាក់ទទួលបានម៉ាស់ចំនួន២ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។
សូមបញ្ជាក់ថ្ងៃនេះជាថ្ងៃទី២ ដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីសកម្មភាពបន្តចុះចែកម៉ាសតាមគ្រប់គោលដៅស្តុបជូនដល់ប្រជាពលរដ្ឋនូវម៉ាសដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
រហូតតមកដល់ថ្ងៃនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានម៉ាសចំនួ១៣ម៉ឺន ៥ពាន់ម៉ាស ពីសាលារាជធានីភ្នំពេញ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន (១១ម៉ឺនម៉ាស សម្រាប់ចែកជូនប្រជាពលរដ្ឋ និង ២ម៉ឺន ៥ពាន់ម៉ាសសម្រាប់ចែកជូនសមត្ថកិច្ច។
No comments