លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងផែនការងារនគរ បាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋានបានបើកកិច្ចប្រជុំបែងចែកភារកិច្ចដឹកនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក,,,,,
ខេត្តដំបង៖នៅព្រឹកថ្ងៃទី១៣ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរសេនីយ៍ឯកប៉ូវ វណ្ណឌី ស្នងការរងផែនការងារនគរ បាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋានបានប្រជុំបែងចែកភារកិច្ចដឹកនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
យោងតាមលិខិតបង្គាប់ការលេខ ៨២លបក.នប ចុះថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ របស់ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ថ្នាក់ដឹកនាំក្នុងការិយាល័យជំនាញចរាចរណ៍ផ្លូវគោក ត្រូវបានបែងចែកភារកិច្ចទទួលខុសត្រូវ និងដឹកនាំការងារស្របតាមជំនាញរបស់ខ្លួន ។
មានយោបល់ណែនាំផ្តាំផ្ញើដល់លោក លោកស្រី ដែលត្រូវបានទទួលភារកិច្ចចាត់តាំងនាពេលនេះ លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី បានណែនាំដល់មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ត្រូវគោរពឱ្យបាននូវវិន័យលេខ០០៦ របស់ កងកម្លាំងនគរបាលជាតិ ត្រូវមានអាកប្បកិរិយា ពាក្យសំដីនិងសីលធម៌ល្អ ក្នុងពេលទំនាក់ទំនងការងារជាមួយមហាជនទូទៅ ពិសេសក្នុងពេលបំពេញភារកិច្ចនៅតាមទីសាធារណ:ក្រៅពីនោះត្រូវគោរពនិងអនុវត្តច្បាប់ដោយម៉ឹងម៉ាត់ ដោយមិនត្រូវយកតួនាទីនិងភារកិច្ចរបស់ខ្លួន ជានគរបាលទៅអនុវត្តផ្ទុយនឹងច្បាប់នោះឡើយហើយជាមួយនេះមន្រ្តីនគរបាលត្រូវរក្សានូវសាមគ្គីភាពឱ្យបាន ល្អប្រសើរទាំងផ្ទៃក្នុងអង្គភាពនិងមហាជនទូទៅ៕
No comments