សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

មន្ត្រីជំនាញក.ប.ប បានធ្វើតេស្ដ​បឋមទៅ​លើគ្រឿងសមុទ្រមួយចំនួនរកឃើញមានផ្ទុកសារធាតុគីមីប៉ូរ៉ាក់ទម្ងន់ ០៨គីឡូក្រាម ពីក្រុមអាជីវករនៅផ្សារត្រាំកក់,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្ដតាកែវ៖ លោក លី សេរីសម្បត្តិ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការកន្លែងបន្លំ (ក.ប.ប) ខេត្តតាកែវ សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆកា ឆ្នាំ ២០២០នេះ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យលើគ្រឿង ឧបភោគ បរិភោគមួយចំនួន ពីក្រុមអាជីវករលក់ដូរ នៅក្នុង​ផ្សារ​ត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងការចុះពិនិត្យនោះដែរមន្ត្រីជំនាញក.ប.ប បានធ្វើតេស្ដ​បឋមទៅ​លើគ្រឿងសមុទ្រដូចជា បង្គារ មឹក ពពុះសណ្តែក សណ្តែកបណ្តុះ បបែល ស្លឹកគ្រៃ ខ្ញីហាន់ តែក្នុងនោះមន្ត្រីបានរកឃើញងៀតបបែល ចំនួន ០៨គីឡូក្រាម ដែលមានផ្ទុកសារ ធាតុគីមីប៉ូរ៉ាក់។

ក្នុងការរកឃើញប្រភេទទំនិញប្រភេទ ងៀតបបែល មានផ្ទុកសារធាតុគីមីនេះដែរ លោក លី សេរីសម្បត្តិ ប្រធាន​សាខា ក.ប.ប ខេត្តតាកែវ បានបញ្ជាក់​អោយដឹងថា​បបែលងៀត មាន​សាធាតុគីមីបូរ៉ាក់ នេះ គឺធ្វើអោយប៉ះពាល់​សុខភាព​របស់​អ្នកបរិភោ​គ ដូច្នេះមន្ត្រីជំនាញរបស់ លោកសម្រេច​ធ្វើការដកហូត​ងៀតបបែល ដែលដាក់តាំងលក់លើតូបចាប់ហ៊ួយក្នុងផ្សារត្រាំកក់ យកមកដើម្បីដុតកម្ទេចចោលតែម្ដង ៕



No comments