សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ត្រី បោន ប៑ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ និង លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអញ្ជើញក្នុងពិធីដាក់សម្ភោធ អោយប្រើប្រាស់អាគាររដ្ឋបាល និង អាគារស្នាក់នៅ របស់កងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោកឧត្តមសេនីយ៍ត្រី បោន ប៑ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ និង លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអញ្ជើញក្នុងពិធីដាក់សម្ភោធ អោយប្រើប្រាស់អាគាររដ្ឋបាល និង អាគារស្នាក់នៅ របស់កងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត...

......................................................................

ខេត្តបន្ទាយមានជ័យ៖ ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអភិវឌ្ឍន៍ និងជួសជុលកែលំអរជាលំដាប់ ចាប់តាំងពីទីបញ្ជាការ អាវុធហត្ថខេត្ត រហូតដល់មូលដ្ឋានអាវុធហត្ថ ក្រុង/ស្រុក និង ស្នាក់សន្តិសុខជាបន្តបន្ទាប់ ។ 

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជា អធិបតីភាព ក្នុងពិធី សម្ភោធដាក់ឱ្យដំណើរការប្រើប្រាស់នូវអាគាររដ្ឋបាល និង អាគារស្នាក់នៅរបស់កងកម្លាំងមូលដ្ឋាន អាវុធហត្ថ ក្រុងប៉ោយប៉ែត ដែលសាងសង់រួចមួយរយភាគរយ ដែលមានទទឹង២២ម៉ែត្រ បណ្ដោយ១១ម៉ែត និងកម្ពស់២ជាន់ ដែលសាងសង់ឡើង អស់រយ:ពេល៩ខែកន្លងមក។ 

ក្នុងនោះជាន់ផ្ទាល់ដីមានបន្ទប់ផ្នែកមន្ត្រីនគរបាលយុត្តិធម៌ ក្នុងមានបន្ទប់ មេបញ្ជាការរង ទទួលការងារព្រហ្មទណ្ឌ, បន្ទប់សួរចម្លើយ និង បន្ទប់ឃុំខ្លួនបណ្ដោះអាសន្ន, និងឃ្លាំងដាក់សម្ភារ:បរិក្ខា, មានផ្ទះបាយ និង បន្ទប់អនាម័យ។ ជាន់ទី១ មានបន្ទប់ស្នាក់នៅរបស់កងកម្លាំងចំនួន០៤បន្ទប់ និងបន្ទប់អនាម័យចំនួន០១ផងដែរ៕




No comments