លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែន ព្រហ្មទណ្ឌ តំណាងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកនាយការិយា ល័យជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងទារុណកម្ម នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមអធិបតីភាព លោកជំទាវ សាខឿន សាវ៉ាតឌី សមាជិកគណៈកម្មការជាតិប្រឆាំងទារុណកម្ម «គ.ជ.ប.ទ».
........................................................................
ខេត្តកណ្តាល៖រសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌ តំណាងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកនាយការិយាល័យជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងទារុណកម្ម នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមអធិបតីភាព លោកជំទាវ សាខឿន សាវ៉ាតឌី សមាជិកគណៈកម្មការជាតិប្រឆាំងទារុណកម្ម «គ.ជ.ប.ទ»។
លោកជំទាវ សាខឿន សាវ៉ាតឌី បានសម្ភាសន៍ផ្ទាល់ជាមួយលោកនាយការិយាល័យជំនាញពាក់ព័ន្ធ និងជាមួយជនសង្ស័យដែលបានឃុំខ្លួនបណ្តោះអាសន្ន ក្នុងទីកន្លែងឃុំខ្លួនស្នងការដ្ឋាន។ បន្ទាប់មកក្រុមការងារបានចុះពិនិត្យជាក់ស្តែងកន្លែងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។
សរុបលទ្ធផលជារួម មិនមានបញ្ហាការធ្វើទារុណកម្មលើជនសង្ស័យទេ ហើយមានការរក្សាអនាម័យ ទីកន្លែងសមរម្យ ក្នុងកន្លែងឃុំខ្លួន។
ជាសំណូមពរ : ក្រុមការងារសុំឱ្យមានកន្លែងឃុំខ្លួនបណ្តោះអាសន្ន ជាបន្ទប់ ឫឃ្លាំងដាច់ដោយឡែក សម្រាប់ស្រ្តី ឫនារី ដែលជាជនសង្ស័យ៕
No comments