សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយបានជួយ ឧបត្ថម្ភថវិកា២លានរៀលដល់កុមារដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់បាក់ជើងខាងឆ្វេងនៅឃុំសំរោងធំ....

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយបានជួយ ឧបត្ថម្ភថវិកា២លានរៀលដល់កុមារដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់បាក់ជើងខាងឆ្វេងនៅឃុំសំរោងធំ....

.......................................................................

ខេត្តកណ្តាល៖ដោយមានការយកចិត្តទុក់និងអាណិត អាសូរពីលោក អ៊ូ ឈាងអភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយបានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន២លានរៀលដល់កុមារដែលរងគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ដើម្បីយកទៅព្យាបាលមុខរបួសដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង១១នឹង ៤០នាទី។

នៅត្រង់ចំណុចលើដងផ្លូវជាតិលេខ១ចំនុចភូមិជ្រោយដងឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោកវរសនីយ៍ឯកព្រុំសំណាងអធិការនគរបាលស្រុកបានប្រាប់ថាៈនៅមុនពេលកើតហេតុខាងលើនេះមានម៉ូតូមួយគ្រឿងម៉ាក់HONDA DREAM C125 

ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1GD-2342បើកបរដោយឈ្មោះ ជា វ៉ាន់ថនភេទប្រុស អាយុ៣២ឆ្នាំជនជាតិ ខ្មែរមានទីលំនៅភូមិព្រែកត្រែង២ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាលមុខរបរកម្មកររោងចក្របើកប ពីរអ្នកលឿងទៅភ្នំពេញលុុះពេលមកដល់ចំណុចកើតហេតុក៏បានបុកជាមួយនឹងកង់មួយគ្រឿងជិះដោយឈ្មោះអឿន ស៉ីម៉េងភេទប្រុសអាយុ ១០ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សមានទីលំនៅភូមិព្រែកត្រែង២ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ដែលជិះមានទិសដៅស្របគ្នាហើយបត់មកខាងឆ្វេងបណ្តាលអោយម៉តូបុករបួសធ្ងប់។ដោយឡែកជនរង គ្រោះត្រូវបានរថយន្តមណ្ឌលសុខភាពឃុំសំរោងធំដឹកទៅព្យាបាលមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។

ក្រោពីកើតហេតុកម្លាំងផ្នែកនគរបាលជំនាញចរាចរណ៍ចុះធ្វើការវាស់វែងនិងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដោះស្រាយតាមិតិវិធី។

គួរបញ្ចាក់ថាៈដោយមានការយកចិត្តទុកដាក់និងអាណិតអាសួរពីលោក អ៊ូ ឈាងអភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយបានជួយឧបត្ថម្ភថវិកាចំនួន២លានរៀលផ្ទាល់ខ្លួនដល់ក្រុមគ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ដើម្បីដោះស្រាយថ្លៃព្យាបាលមុខរបួស។

ក្រុមគ្រួសារជនរងគ្រោះនិងសូមគោរពនិងសូមជូនពរលោកអភិបាលស្រុកកៀនស្ចាយនិងក្រុមគ្រួសារមានសុខភាពល្អនិងជួបតែសេចក្តីសុខ។




No comments