កម្លាំងសមត្ថកិច្ចក្រុងសៀមរាបអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនឈានទៅដល់ចាប់បានមុខសញ្ញាសេសសល់ពាក់ព័ន្ធករណីអំពើលួចកាច់សោរលួចយកម៉ូតូក្នុងក្រុងសៀមរាបបានម្នាក់បន្ថែមទៀតហើយ...
កម្លាំងសមត្ថកិច្ចក្រុងសៀមរាបអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនឈានទៅដល់ចាប់បានមុខសញ្ញាសេសសល់ពាក់ព័ន្ធករណីអំពើលួចកាច់សោរលួចយកម៉ូតូក្នុងក្រុងសៀមរាបបានម្នាក់បន្ថែមទៀតហើយ...
........................................................................
ខេត្តសៀមរាប៖ដោយមានកិច្ចសហការណ៍ល្អ រវាងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និង អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េតស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាវេលាម៉ោង១៣:០០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានសហការណ៍គ្នាធ្វើការស្រាវជ្រាវ និង អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៤១ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៃសាលាដំបូងខេត្តសៀមរាប ធ្វើការចាប់ខ្លួនជនល្មើសឈ្មោះ ភោគ បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសទបាគង ខេត្តសៀមរាប ដែលជាមុខសញ្ញាសេសសល់ពាក់ព័ន្ធ នឹង ករណីអំពើលួចមានស្ថានទម្ងន់ទោស ( កាច់សោម៉ូតូ )ប្រព្រឹត្តនៅចំណុចបន្ទប់ជួលស្ថិតនៅភូមិតាវៀនសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០កន្លងទៅ។
ក្រោយឃាត់ខ្លួន និងសាកសួរជនល្មើសខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច កាច់សោកម៉ូតូ ជាមួយបក្ខពួកខ្លួនចំនួន០២នាក់ដែលត្រូវសមត្ថកិច្ចនគរបាលក្រុងសៀមរាបឃាត់ខ្លួនបានពិតមែន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០កន្លងទៅនៅចំណុចបន្ទប់ជួលស្ថិតនៅភូមិតាវៀនសង្កាត់សាលាកំរើក ក្រុងសៀមរាបពិតមែន។
សូមជម្រាបជូនថា ក្នុងករណីមួយនេះ កម្លាំងជំនាញយើង បានធ្វើការឃាត់ខ្លួនជនល្មើសសរុបចំនួន៣នាក់ជាបន្តបន្ទាប់ក្នុងនោះរួមមាន៖
១.ឈ្មោះសម សិទ្ធភេទប្រុស អាយុ២៩ឆ្នាំ ឃាត់ខ្លួនបានកាលពីថ្ងៃទី២៩ ខែមករាឆ្នាំ២០២០ ក្រោយធ្វើសកម្មភាពបានមួយថ្ងៃ។
២.ឈ្មោះ ខឹម តាំងសែ ហៅ(ខ្សែ)ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងដែក ឃាត់ខ្លួនកាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០មានទីលំនៅ នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ចំណែកជនល្មើសទី៣ គឺឈ្មោះ ភោគ បញ្ញា ដែលយើងទើបឃាត់ខ្លួនបានជាមួយគ្នានេះយើងក៏បានធ្វើតេស្តរកសារធាតុញៀនលើខ្លួន ជនល្មើសរូបនេះ ជាលទ្ធផល វិជ្ជមាន ។
បច្ចុប្បន្នជនល្មើសរូបនេះ ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបន្ថែម បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕
No comments