សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុក ល្វាឯមដឹកនាំកម្លាំងការពារដំណេីរទស្សនៈកិច្ច​ជូនថ្នាក់ដឹកនាំចុះត្រួតពិនិត្យនឹងសាកល្បងម៉ាស៉ីន និងវិវឌ្ឍនៈភាព​នៃរោងចក្រអគ្គីសនី​..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុក ល្វាឯមដឹកនាំកម្លាំងការពារដំណេីរទស្សនៈកិច្ច​ជូនថ្នាក់ដឹកនាំចុះត្រួតពិនិត្យនឹងសាកល្បងម៉ាស៉ីន និងវិវឌ្ឍនៈភាព​នៃរោងចក្រអគ្គីសនី​..

...................................................................

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២០លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯមដឹកនាំកម្លាំងការពារដំណេីរទស្សនៈកិច្ច​ដេីម្បីក្នុងគោលបំណងត្រួតពិនិត្យអំពីដំណេីរការសាកល្បង​ម៉ាស៉ីន និងវិវឌ្ឍនៈភាព​នៃរោងចក្រអគ្គីសនី​ ដំណេីរការដោយប្រេងខ្មៅ​ និងឧស្ម័នដែលមានអនុភាព​ ៤០០មេហ្គាវ៉ាត់​ និងអនុស្ថានីយ២៣០គឺឡូវុល​ ក្នុងស្រុកល្វាឯម ក្រោមអធិបតីភាព ឯកឧត្តម​ ស៊ុយ​ សែម​ រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល​ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងដំណេីរទស្សនៈកិច្ច​ត្រួតពិនិត្យអំពីដំណេីរការ​សាកល្បងម៉ាស៉ីន និងវិវឌ្ឍនៈភាព​នៃរោងចក្រអគ្គីសនី​ ដំណេីរការដោយប្រេងខ្មៅ​ និងឧស្ម័ន​ ដែលមានអនុភាព​ ៤០០មេហ្គាវ៉ាត់​ និងអនុស្ថានីយ២៣០គឺឡូវុល​ មុននិងចាប់ផ្តេីមដំណេីរការនាពេលឆាប់ៗខាងមុខនេះ​ ដែលស្ថិតនៅក្នុងឃុំកោះរះ​ ស្រុកល្វាឯម។​ ដោយបានការអញ្ជេីញរួមដំណេីរដោយ​ ឯកឧត្តម​បណ្ឌិត​ ម៉ៅ​ ភិរុណ​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​​ និងឯកឧត្តម​ គង់​ សោភ័ណ្ឌ​ អភិបាល​ នៃគណៈអភិបាលខេត្តកណ្តាល​ ព្រមទាំងលោក​អគ្គនាយករង​អគ្គីសនីកម្ពុជា​ 

ដោយមានការចូលរួម​ពីសំណាក់ ឯកឧត្តម-លោកជំទាវអមដំណេីរ,​ លោក​ សែម​ សោត្ថី​ ប្រធានក្រុមប្រឹក្សាស្រុក,​ លោក​ កន​ សុខកាយ​ អភិបាល​ នៃគណៈអភិបាល​ស្រុក​ល្វាឯម ​ប្រធាន​ អនុប្រធានមន្ទីរ-អង្គភាពជំនាញ​មន្ត្រីរាជការសាលាខេត្ត,​ កងកម្លាំងសមាជិកក្រុមប្រឹក្សាស្រុក,​ អភិបាលរងស្រុក ការិយាល័យ-អង្គភាពជំនាញជុំវិញស្រុក,​ មេឃុំ​ទាំង១៥​ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។



No comments