សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម ស សុខា និងលោកជំទាវបានដឹកនាំក្រុមការងារ រៀបចំសម្ភារៈត្រៀមកម្មវិធីមនុស្សធម៌ ៣ ០០០គ្រួសារ នៅស្រុកព្រះនេត្រព្រះ ថ្ងែស្អែកនេះ.....

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ឯកឧត្តម ស សុខា និងលោកជំទាវបានដឹកនាំក្រុមការងារ រៀបចំសម្ភារៈត្រៀមកម្មវិធីមនុស្សធម៌ ៣ ០០០គ្រួសារ នៅស្រុកព្រះនេត្រព្រះ ថ្ងែស្អែកនេះ.....

................................................................................

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងែនេះឯកឧត្តម ស សុខា និងលោកជំទាវ បានដឹកនាំក្រុមការងារ និងប្រតិភូក្លិបវិសាខា ព្រមទាំងក្រុមកីឡាករ អញ្ចើញរៀបចំសម្ភារៈត្រៀមការងារ មនុស្សធម៌ នាថ្ងៃស្អែក ។

ក្រោយពីទទួលបានជោគជ័យ ក្លាយជាជើងឯកបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២០ (ថ្នាក់ជាតិ) ថ្នាក់ដឹកនាំ និងក្រុមកីឡាករ ក្លិបវិសាខា សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំកម្មវិធីមនុស្សធម៌ ចែកជូនគ្រាប់ពូជបន្លែ និងគ្រឿងឧបភោគ-បរិភោគ ដល់ប្រជាពលរដ្ឋ ចំនួន ៣ ០០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅថ្ងៃទី២៧ វិច្ឆិកា ស្អែកនេះ។

នៅថ្ងៃស្អែកនោះដែរ ថ្នាក់ដឹកនាំ និងក្រុមកីឡាករ ក្លិបវិសាខា ក៏នឹងយកថវិកា ចំនួន ១០០លានរៀល ដែលជារង្វាន់បានមកពីការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២០ (ថ្នាក់ជាតិ) ប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ទិញជាគ្រាប់ពូជស្រូវ គ្រាប់ពូជបន្លែ និងគ្រឿងឧបភោគ-បរិភោគ បន្តចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល ។







No comments