លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯមនិងជា ប្រធានកិត្តិយស ស.អ.ក ស្រុករួមដំណើរដោយលោកវសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកនិងជាប្រធានស.អ.ក ស្រុកល្វាឯមដឹកនាំចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពលោកស្រី មអឹម រឹម,,,,,,,
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃចន្ទ ១ កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈកម្មាធិការ(ស.អ.ក)ស្រុកល្វាឯមដឹកនាំដោយលោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯមនិងជា ប្រធានកិត្តិយស ស.អ.ក ស្រុករួមដំណើរដោយលោកវសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកនិងជាប្រធានស.អ.ក ស្រុកល្វាឯម ។
ដោយមានការចូលពី៖
- លោកវ/ឯក ឃួន ភារម្យ មេបញ្ជាការផ្នែកសឹករងស្រុក
-លោកវ/ត្រី ចាន់ សយ អធិការរង
-លោកអនុ.ទោ បូ សុភី មន្ត្រី កងរាជអាវុធ ហត្ថស្រុក
-លោកអនុ.ឯក អ៊ែល ប្រាក់ នាយរងផ្នែកសេនាធិការ
-លោកស្រី អនុ.ឯកសុខ សុខេមរិទ្ធ នាយរងផ្នែកសេនាធិការ
-លោកឌុច ចាន់ មេឃុំអរិយក្សត្រ
-លោកវ/ត្រី អាន ពេញ នាយប៉ុស្តិអរិយក្សត្រ
លោកខ្លូត សំអឿន មេភូមិអរិយក្សត្រ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពលោកស្រីមអ៉ឹម រឹម ភេទស្រី អាយុ ៨៤ ឆ្នាំដែលជាសមាជិក(ស.អ.ក) មានទីលំនៅភូមិអរិយក្សត្រឃុំអរិយក្សត្រ ស្រុកល្វាឯមខេត្តកណ្តាល។
ដែលបានទទួលមរណភាពនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ក្នុងនោះគណៈកម្មាធិការ(សអក)ស្រុកល្វាឯម
បាននាំយកថវិការ ៤.០០០.០០០រៀល(បួនលានរៀល)
ពីគណៈកម្មាធិការ(សអក)ខេត្តកណ្ដាលនិងថវិកា ២០០០០០រៀលបានពីសាលាស្រុកល្វាឯម ជូនដល់គ្រួសារនៃសពរួមមានទឹកសុទ្ធ០១កេះ, ទឹកក្រូច១កេះ,មី១កេះ និងអង្ករ១បាវស្មើនឹង៥០គីឡូផងដែរ។
No comments