Breaking News

លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ លោក-លោកស្រី ស្នងការរង នាយ-នាយរងការិ. និងកម្លាំងទាំងអស់ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃច័ន្ទ ១ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ លោក-លោកស្រី ស្នងការរង  នាយ-នាយរងការិ. និងកម្លាំងទាំងអស់ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅស្នងការដ្ឋាន និងបានចែកអាវរងារជូនដល់កម្លាំងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ​នាយករដ្ឋមន្រ្តី​នៃព្រះរា​ជា​ណា​​​ចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ និងមានមតិផ្តាំផ្ញើឱ្យកម្លាំងទាំងអស់ ចេះថែរក្សាសម្អាតអនាម័យកន្លែងធ្វើការ គោរពវិន័យរបស់កម្លាំងនគរបាលជាតិ ផងដែរ។



No comments