សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ត្រូវបានកម្លាំងនៃអធិការក្រុងប៉ោយប៉ែតឃាត់ខ្លួនបានធ្វើសកម្មភាពលួច,,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នៅវេលាម៉ោង ០៣នឹង២០ទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ទី ១៦ខែវិច្ឆិកាឆ្នាំ ២០២០ក្រោមការដឹកនាំនឹងចង្អុលបង្ហាញយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ នឹងមានបទបញ្ជាយ៉ាងមុឺងម៉ាត់ កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ធិន សុិនដេត អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដាក់កម្លាំងចុះល្បាតនឹងបង្ក្រាបបាន មុខសញ្ញាចោរលួច បានមួយករណីនៅ ចំណុច (បុរីដួងច័ន្ទ) ស្ថិតនៅក្នងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអធិការបញ្ជាក់អោយដឹងថាបច្ចុប្បន្ននៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ យើងសង្កេតឃើញ មានការកើនឡើង ករណីចោរលួច អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋធ្វើការប្រុងប្រយ័ត្ន របស់របរទ្រព្យសម្បត្តិ ធ្វើការប្រុងប្រយ័ត្នអោយបានខ្ពស់ ចាក់សោរឲ្យបានជាប់ឡប់នូវទ្រព្យសម្បត្តិ ជៀសវាងជន ការឆ្លៀតឱកាស លួចយកទៅ ធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិ ដោយនឹកស្មានមិនដល់។ (ព័ត៌មានបឋម)




No comments