ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវិធីក្រុងពាលីសុំម្ចាស់ទឹកដី កសាងផ្លូវមេទទឹងទំហំ២០ម៉ែត្រ បណ្តោយជាង៧គីឡូម៉ែត្រ ជូនប្រជាជនដែលបាននិងកំពុងរស់នៅបឹងជម្រុក ,,,,,
ខេត្តបន្ទាយមានជ័យ៖នា ព្រឹកថ្ងៃអាទិត្យ ១៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្មវិធីក្រុងពាលីសុំម្ចាស់ទឹកដី កសាងផ្លូវមេទទឹងទំហំ២០ម៉ែត្រ បណ្តោយជាង៧គីឡូម៉ែត្រ ជូនប្រជាជនដែលបាននិងកំពុងរស់នៅបឹងជម្រុក ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម លី សារី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ,ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងលោក ស្វាយ ជា អភិបាល រង នៃគណៈអភិបាលស្រុកម៉ាឡៃ។
ព្រមទាំងក្រុមការងារខុទ្ទកាល័យសម្តេច ក្រុមការងាររដ្ឋបាលខេត្តបន្ទាយមានជ័យ និងប្រជាជនដែលរស់នៅបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។
បន្ទាប់ពីបានដោះស្រាយបញ្ហាដីធ្លីដ៏រ៉ាំរ៉ៃជាង១០ ឆ្នាំ កន្លងមករួចរាល់ ឯឧ ប៉ាន់ខែម ប៊ុនថន បានបញ្ជាក្រុមការងារគ្រឿងចក្រចុះមកទាំងយប់ដើម្បីរៀបចំកសាងផ្លូវជូនប្រជាជនអោយបានឆាប់រហ័ស។
No comments