សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គឃាត់ខ្លួនជនសង្ស័យបាន៧នាក់រួមទំាងវត្ថុតាងមួយចំនួន,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ស្ពឺ៖នៅថ្ងៃអាទិត្យ​ ទី១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ វេលាម៉ោង០២និង៣០នាទីយប់​ កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គឃាត់ខ្លួនជនសង្ស័យបាន៧នាក់រួមទំាងវត្ថុតាងមួយចំនួននៅចំណុចព្រៃប្រេងខ្យល់ខាងលិច ភូមិក្រាំងពុទ្ទ្រា ឃុំព្រះស្រែ ស្រុកឧដុង្គ មុខសញ្ញាស​ង្ស័​យជាអ្នកប្រើប្រាស់​ រក្សា​ទុក​​ជួញ ដូរគ្រឿងញៀនខុសច្បាប់។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង០៧នាក់មានឈ្មោះ៖

១.មានឈ្មោះ អុិន រស្មី​ ភេទប្រុស អាយុ២៩ឆ្នាំ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល,,,, 

២.ឈ្មោះ រតនៈ​ សីហា​ ហៅអួច ភេទប្រុស អាយុ៣១ ឆ្នាំ នៅភូមិប្រវឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ,,,,

៣.ឈ្មោះ ហៃ ដានី​ ភេទប្រុស អាយុ៣០ឆ្នាំ​ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល,,,, 

៤.ឈ្មោះ ហៃ ប៊ុនរ៉ុង​ ភេទប្រុស អាយុ១៨ឆ្នាំ​ឃុំផ្សារដែក ស្ស្រុកពញាឭខេត្តកណ្តាល,,,,

៥.ឈ្មោះ ហុង សំបូ ភេទប្រុស អាយុ១៩ឆ្នាំ​ឃុំទំនប់ធំ ស្ស្រុកពញាឮខេត្តកណ្តាល ,,,,,

៦.ឈ្មោះ ឆែម ស្រីវីន​ ភេទស្រី អាយុ២០ឆ្នាំ ឃុំដា ស្រុកមេមុត ខេត្តកំពង់ចាម ,,,

៧.ឈ្មោះ ហួត សីណា ភេទប្រុស អាយុ​១៨​ឆ្នាំ​ ឃុំផ្សារដែកក្រោម ស្រុកពញាឮ ខេត្តកណ្តាល ,,,,

​ដោយមានការណែនាំពីលោកឧត្ដមសេនីយ៍ទោ សម​ សសាមួន ស្នងការនគ​របា​ល​ខេត្ដ​កំពង់ស្ពឺ​ លោកវរសេនីយ៍ឯក​ ខឹម​ សាសាម៉ុន អធិការនគរបាលស្រុកឧដុង្គ​ ដឹក​នាំ​ ដោ​យមានកិច្ច​សហការ​ពីអាជ្ញាធរ​មូលដ្ឋាន​ ប​ន្ដឆែកឆេរ​ រុករកឃើញម្សៅក្រាមពណ៌ ស សង្ស័យជាគ្រឿងញៀន ចំនួន​២៣​កញ្ចប់​ ក្នុ​ង​នោះ​ ម្សៅច្រកស្បោង​ ចំនួន​ ០៩​កញ្ចប់​ធំ​ ម្សៅ​ច្រកស្បោង​ ចំនួន​ ០១មធ្យម​ និងម្សៅច្រ​កស្បោង​ ចំនួន​ ១៣​ តូច​ និងថ្នាំប្រភេទគ្រាប់​ WY​ ចំនួន២៧គ្រាប់ ជញ្ជីងថ្លឹង​​អេឡិ​ច​ត្រូនិក​ ​ចំនួន​ ០១​គ្រឿង ទូរស័ព្ទដៃប្រភេទចំ​រុះ​ ចំនួន​០៣គ្រឿង លុយរៀល​ ៥៥៥,៥០០​ រៀល​ លុយដុល្លា៦១ដុល្លារ​ លុយបាត​២០,០​០​០​បាត លុយដុង ១០,០០០ដុង​ ម៉ូតូចំនួ​ន០៤​គ្រឿ​ង កាំភ្លើងកែឆ្នៃប្រើខ្យល់​ចំនួន​ ០១​ដើម និងឧបករណ៍​កែច្នៃ​សំរាប់ប្រើប្រាស់​គ្រឿ​ង​ញៀនមួយចំនួនទៀត។​ 

ពាក់ព័ន្ធករណីខាងលើ​ជំនាញបានកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅ​ អ​យអយ្យការដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕



No comments