លោកអនុសេនីយ៍ឯក ជា សឿន នាយរងប៉ុស្តិ៍ ការពារព្រំដែន គោកក្បាលស្ពាន ដឹកនាំកម្លាំងចុះធ្វើការដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ,,,,,,
ខេត្តបន្ទាយមានជ័យ៖នាព្រឹក ថ្ងៃអាទិត្យ ១៥ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយអនុវត្តន៍តាមបទបញ្ជាលោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរ: សេនាតូចការពារព្រំដែនគោកលេខ ៨៩១ លោក អនុសេនីយ៍ឯក សែម សា មឿន នាយប៉ុស្តិ៍ ក្បាលស្ពាន នៃវរសេនាតូច ការពារព្រំដែន គោកលេខ ៨៩១ បានចាត់ តាំង លោកអនុសេនីយ៍ឯក ជា សឿន នាយរងប៉ុស្តិ៍ ការពារព្រំដែនគោកក្បាលស្ពាន ដឹកនាំកម្លាំងចុះធ្វើការដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន( កម្ពុជា ថៃ )ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅ តាមខ្សែបន្ទាត់ព្រំដែន( កម្ពុជា-ថៃ ) ។
No comments