ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញ ចែកពូជបន្លែជូនប្រជាពលរដ្ឋចំនួន៧៥០គ្រួសារ ក្នុងស្រុកគាស់ក្រឡ,,,,,
ខេត្តបាត់ដំបង៖ នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចែកពូជបន្លែជូនប្រជាពលរដ្ឋចំនួន៧៥០គ្រួសារ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ពិធីចែកពូជបន្លែចម្រុះជូនបងប្អូនប្រជាពលរដ្ឋ នាឱកាសនោះ មានការអញ្ជើញចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សចុះជួយស្រុកគាស់ក្រឡ, សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា, សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។
ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ឯកឧត្តមអភិបាលខេត្ត រួមទាំងអស់លោកតំណាងក្រុមការងារពាក់ព័ន្ធ បានជម្រាបជូនប្រជាពលរដ្ឋអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងនៅក្នុងអំឡុងពេលទឹកជំនន់ និងបន្ទាប់ពីទឹកបានស្រក។
ជាមួយគ្នានេះក៏បានអំពាវនាវប្រជាពលរដ្ឋយកពូជបន្លែដែលទទួលបាននៅថ្ងៃនេះទៅដាំដុះបង្កបង្កើនផលដើម្បីបានទាំងសម្រាប់ការទទួលទាន ឬអាចលក់ដូរដើម្បីយកកម្រៃផ្គត់ផ្គង់គ្រួសារ ព្រមទាំងបន្តចូលរួមអនុវត្តវិធានការនានាដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ៕
No comments