លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យក៏ជាប្រធានក្រុមការងារចុះជួយពង្រឹងមូលដ្ឋានស្រុកស្វាយចេកនឹងលោក លឿង សុភក្តិ ប្រធានគណកម្មាធិការបក្សស្រុកស្វាយចេក បានជួសជុលផ្លូវ២ខ្សែនៅឃុំផ្គាំផ្លូវប្រវែង ៤,៣០០ម៉ែត្រ ត្រូវជួសជុលឡើងវិញ ដែលរងការខូចខាតដោយទឹកជំនន់,,,,,,
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃអាទិត្យ ៨ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យក៏ជាប្រធានក្រុមការងារចុះជួយពង្រឹងមូលដ្ឋានស្រុកស្វាយចេក លោក លឿង សុភក្តិ ប្រធានគណកម្មាធិការបក្សស្រុកស្វាយចេក បានជួសជុលផ្លូវ២ខ្សែនៅឃុំផ្គាំ លើកំណាត់ផ្លូវឆ្លងកាត់ ៥ភូមិ ភូមិ ស្វាយស. ថ្មគោល . អូរ តាដួល .និងប្រាសាទវៀន រងការខូចខាតប្រវែង ៤,៣០០ម៉ែត្រ ត្រូវបានជួសជុលឡើងវិញដោយថវិកា សាមគ្គីសហគមន៍ចំនួន ១១លានរៀល និងឧបត្ថមបន្ថែមថវិកាដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ចំនួន១៧លានរៀល ដើម្បីជួយស្តារ និងជួសជុលឡើងវិញឆ្លើយតបបន្ទាន់តាមតម្រូវការបងប្អូនប្រជាពលរដ្ឋ។
No comments