លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់រងទី១ និងលោក សាន់ អែលម៉ាត់ ចៅសង្កាត់រងទី២ អញ្ជើញចូលរួមចែកអំណោយរបស់សប្បុរសជនជូនប្រជាពលរដ្ឋចំនួន៥០គ្រួសារ,,,,,,,
ខេត្តមន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអាទិត្យ ៨ រោច ខែកត្តិក ឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០ លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់រងទី១ និងលោក សាន់ អែលម៉ាត់ ចៅសង្កាត់រងទី២អញ្ជើញចូលរួមចែកអំណោយរបស់សប្បុរសជន លោក លី ម៉េងឈាន និងអ្នកស្រី ជា សក់ទាវ ព្រមទាំងបុត្រ លោកលោក ជា ងួនហេង និងអ្នកស្រី លីម ស៊ូចេងព្រមទាំងបុត្រនៅក្នុងសង្កាត់ប៉ោយប៉ែតដោយមានការចូលរួមលោកលោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់លោកលោកស្រីជំនួយការសង្កាត់លោកមេភូមិអនុភូមិជំនួយការភូមិនិងបងប្អូនប្រជាការពារដែលមានប្រជា ពលរដ្ឋចូលរួមចំនួន៥០គ្រួសារក្នុងមួយគ្រួសារទទួលបាន៖
១.អង្ករ ១០ គីឡូក្រាម
២.មី ១ កេះតូច
៣.ត្រីខ ១ យួរ
៤.ទឹកត្រី ១យួរ
៥.ទឹកសុទ្ធថៃ១យួរ

No comments