ប្រជាពលរដ្ឋចំនួន១៣០គ្រួសារក្នុងក្រុងប៉ោយប៉ែតទទួលអំណោយមនុស្សធម៌ ពីលោក ឧកញ៉ា លោក ជំទាវ មកពីភ្នំពេញ និង អាជ្ញាធរក្រុងប៉ោយប៉ែត,,,,,
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃអាទិត្យ ៨ រោច ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ជំទាវ កែវ បូរី វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិ លោក ជំទាវឧត្ដមសេនីយ៍ឯក តុប សារ៉ន អនុប្រធានយេនឌឺរនៃក្រសួងការពារ ជាតិ លោក ឧកញ៉ា ទៀង ថៃ និងលោកជំទាវ វណ្ណ លុយ លោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត បានអញ្ជើញ ជាគណៈអធិបតី ក្នុងពិធីចែកអំណោយ ប្រជាពលរដ្ឋ ចំនួន១៣០គ្រួសារ នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលរងគ្រោះដោយសារទឹកជំនន់ និង ផលប៉ះពាល់ នៃជំងឺកូវីដ១៩ ។
ជាកិច្ចចាប់ផ្ដើមក្នុងកម្មពិធី លោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត បានឡើងមានមតិស្វាគមន៍ គណៈអធិបតី និងប្រតិភូអមដំណើរ ដែលលះបង់ទ្រព្យធន និងពេលវេលាដ៏មានតំលៃ អញ្ជើញ ចូលរួម ក្នុងសកម្មភាពមនុស្សធម៌ ដ៏ប្រពៃ និងមានអត្ថន័យ នាឱកាសនេះ ។នាក្នុង ពិធីចែកអំណោយប្រជាពលរដ្ឋ១៣០គ្រួសារនាព្រឹកនេះ មានការអញ្ជើញ ចូលរួម ពី ប្រធាន អនុប្រធាន ការិយា ល័យ មន្ត្រីរដ្ឋបាលក្រុង លោក ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ អនុភូមិ កងកម្លាំង ទាំង៣ប្រភេទ ក្រុមការងារ ប្រជាការពារភូមិ និងប្រជាពលរដ្ឋ ជាច្រើនអ្នកផងដែរ ។
No comments