លោក ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ អញ្ចេីញចូលរួមសំណេះ សំណាល សួរសុខទុក្ខនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នាកន្លងមកចំនួន១០០០គ្រួសារ,,,,
ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០ ២០ លោក ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ នគរ បាលខេត្តបន្ទាយមានជ័យ អមដំណើរ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អនុប្រធាន(សសយក) លោក ជំទាវ ញ៉ែម សាខន ស ខេង លោក ជំទាវ ឧញ្ញា ហេមចិត្តា មហាឧបាសិការ ពុទ្ឋសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តម ខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នាកន្លងមក ចំនួន ១០០០គ្រួសារ មកពី០៦ឃុំ ក្នុងស្រុកភ្នំស្រុក។
អំណោយចែកជូនក្នុងមួយគ្រួសារទទួលបាន៖
- អង្ករ ២៥គីឡូក្រាម
- មី ១កេស
- ត្រី ខ ១យួរ
-ទឹកសុទ្ធ កេស
-ថ្នាំពេទ្យ១កញ្ចប់
-ទឹកស៊ីអុីវ១យួរ
-ទឹកត្រី១យួរ
-អំបិល១ថង់។
កម្មវិធីនេះប្រារព្ធធ្វេីឡេីងនៅឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ៕
No comments