ខេត្តកំពង់ឆ្នាំង៖កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ឯកឧត្តម អិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងអាវុធហត្ថចុះបង្ក្រាបករណីល្បែងស៊ីសងក្នុងក្រុងកំពង់ឆ្នាំង។
សូមបញ្ជាក់ថា:កម្លាំងកងរាជអាវុធខេត្តបានចុះបង្រ្កាបជាក់ស្តែងករណីលេងល្បែងស៊ីសងខុសច្បាប់ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៧ នាក់មានឈ្មោះ៖
១.ឈ្មោះ រី គឹមហ៊ន ភេទស្រី អាយុ ៥៤ ឆ្នាំ (ម្ចាស់ផ្ទះ) មុខរបរលក់ដូរ ទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
២.ឈ្មោះ លាន រដ្ឋា ភេទស្រី អាយុ ៣៨ ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
៣.ឈ្មោះ សុខ ហ៊ន ភេទស្រី អាយុ ៦០ ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ
៤.ឈ្មោះ សែម សុខ ភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
៥.ឈ្មោះ សុខ រិន ភេទស្រី អាយុ ៣៧ ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
៦.ឈ្មោះ ឃុត សុខុម ភេទស្រី អាយុ ៥៥ ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិជើងគ្រោះ ឃុំជើងគ្រោះ ស្រុករលាប្អៀរ
៧.ឈ្មោះ ឌុក ណារ៉ុង ភេទស្រី អាយុ ៤២ ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
វត្ថុតាងដកហូតរួមមាន៖
១-ទូរស័ព្ទចំនួន ០៩ គ្រឿង
២-បៀរចំនួន ១២ ហ៊ូ -កម្រាលក្រាលចំនួន ០២
៣-ប្រាក់រៀលចំនួន ៧.៨៦១.៥០០ រៀល (ប្រាំពីរលានប្រាំបីសែនប្រាំមួយម៉ឺនមួយពាន់ប្រាំរយរៀល ) ។
បច្ចុប្បន្នជនសង្ស័យទាំង ០៧ នាក់ ខាងលើ ដោយបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្ត ការិយាល័យជំនាញបានធ្វើកិច្ចសន្យាអប់រំអោយត្រឡប់ទៅលំនៅដ្ឋានវិញ ៕
0 Comments