សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យ ដែលចាក់សម្លាប់បុរសម្នាក់ក្នុងឃុំដូង ត្រូវបានកម្លាំងអធិការស្រុករមាសហែកចាប់បានហើយ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០ ២០នេះ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ស្នងការខេត្តស្វាយរៀងកម្លាំងជំនាញនៃអធិការស្រុករមាសហែកបានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលបានធ្វើការបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យបានហើយ កាលពីវេលាម៉ោងប្រមាណ ០៨ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ស្ថិតនៅភូមិអកមួល ឃុំម្រាម ស្រុករមាសហែកខេត្តស្វាយរៀង។

កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២០នោះ ជនសង្ស័យដែលបានប្រើហិង្សាចាក់ទៅលើបុរសម្នាក់ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍ធ្វើការឃាត់ខ្លួនបានហើយ។

ជនសង្ស័យមានឈ្មោះ ឆម តាក់ អាយុ២៦ឆ្នាំ រស់នៅភូមិស្វាយពក ឃុំដូង ស្រុករមាសហែក ខេត្ដស្វាយរៀង។ ចំណែកជនរងគ្រោះមានឈ្មោះតូច សាវានអាយុ៤៤ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិស្វាយពក ឃុំដូង ស្រុករមាសហែក ខេត្ដស្វាយរៀង។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីចាត់ការបន្តតាមច្បាប់។

សូមរំលឹកឡើងវិញថា បុរសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនបន្តទៅសង្គ្រោះព្យាបាលនៅរាជធានីភ្នំពេញ ខណៈត្រូវជនសង្ស័យរស់នៅក្បែរផ្ទះគ្នាមានជម្លោះជាមួយប្រពន្ធហើយត្រូវបានជនរងគ្រោះស្រែកថាថ្លង់ណាស់រកដេកពួនមិនបានទើបបង្កជាហិង្សាចាក់សម្លាប់ផ្អើលទាំងយប់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៥នាទីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចភូមិស្វាយពក ឃុំដូង ស្រុករមាសហែក។

បុរសរងគ្រោះមានឈ្មោះតូច សាវាន អាយុ៤៤ឆ្នាំ មុខរបរកសិកររស់ក្នុងភូមិស្វាយពក ឃុំដូង ស្រុករមាសហែក។ចំណែកជនសង្ស័យដែលរត់គេចខ្លួនមានឈ្មោះឆម តាក់ អាយុ២៦ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើជាមួយជនរងគ្រោះដែរ។

មុនពេលកើតហេតុបុរសសង្ស័យឈ្មោះឆម តាក់ បានមានជម្លោះទាស់ពាក្យសម្តីជាមួយប្រពន្ធយ៉ាងខ្លាំងរហូតឮសំឡេងរំខានដល់ជនរងគ្រោះដែលនៅផ្ទះក្បែរគ្នាក៏ស្រែកប្រាប់ថា ឈប់ឈ្លោះគ្នាទៅថ្លង់អ្នកជិតខាងណាស់ ទុកឲ្យគេឯងដេកពួនផង ។

ខណៈនោះស្រាប់តែជនសង្ស័យខឹងយ៉ាងខ្លាំងក៏លោតផ្លោះ របងចូលទៅក្នុងផ្ទះជនរងគ្រោះដោយបានយកដែកចុងស្រួចចាក់លើជនរងគ្រោះចំនួន៣កន្លែងត្រូវចំពោះ១កន្លែង, ស្មាឆ្វេង១កន្លែងនិងលើត្រចៀកឆ្វេង១កន្លែងបណ្ដាលឱ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលតែម្ដង។ 

បុរសជាជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យស្រុករមាសហែក តែដោយរបួសធ្ងន់ធ្ងរពេកបានបញ្ជូនទៅមន្ទីរពេទ្យខេត្ដ ប៉ុន្តែត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដល់កណ្ដាលផ្លូវក៏បានស្លាប់គួរឱ្យអាសូរ៕



No comments