លោកជំទាវឧបនាយករដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចនៅអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយពូជស្រូវរបស់សម្តេចតេជោ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលប្រព្រឹត្តិទៅនៅមាត់ទន្លេវ៉ៃគោក្រុងស្វាយរៀង,,,,,,
ខេត្តស្វាយរៀង៖នា ព្រឹក ថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូតទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវឧបនាយករដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចនៅព្រឹកបានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយពូជស្រូវរបស់សម្តេចតេជោ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលប្រព្រឹត្តិទៅនៅមាត់ទន្លេវ៉ៃគោក្រុងស្វាយរៀង។
សូមបញ្ជាក់ថា អំណោយជាពូជស្រូវសែនក្រអូបរបស់សម្តេចតេជោដែលចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនាន់ទឹកភ្លៀងមាន៖ ស្រុករមាសហែក ស្រុកស្វាយជ្រំ ស្រុកកំពង់រោទិ័ស្រុកចន្រ្ទា ក្រុងស្វាយរៀងសរុបទាំងអស់១០២០គ្រួសារ ហើយក្នុង១គ្រួសារទទួលបានពូជស្រូវ ១០០គីឡូក្រាមមី១កេះថវិកា៥០០០០រៀលផងដែរ។
No comments