Breaking News

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយ ជូនដល់លោកយាយ យ៉ិន ឆាត ដែលមានជម្ងឺលើសឈាមស្លាប់មួយចំហៀងខ្លួនជាយូរមកហើយ នៅភូមិបោះពោធិ៍,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបាត់ដំបង៖ថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូតទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយ ជូនដល់លោកយាយ យ៉ិន ឆាត ដែលមានជម្ងឺលើសឈាមស្លាប់មួយចំហៀងខ្លួនជាយូរមកហើយ នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង តាមរយៈលោកឪពុករបស់ឯកឧត្តម គឺឧបាសក ងួន វ៉ាន់ធី និង អ្នកម្ដាយឧបាសិកា ឡុង សួម  ដែលក្នុងនោះមាន៖

-អង្ករ ១០០ គីឡូក្រាម

-ទឹកស៊ីអ៊ីវ ០៥យួរ

-ទឹកបរិសុទ្ធ ០៥យួរ

-មី ០២កេះ

-អំបិល ១០គីឡូក្រាម

-ឃីត(Kit) មួយកញ្ចប់

-មានមុងភួយ អាវរងា 

-និងថវិកា ៦០,០០០ (ប្រាំមួយម៉ឺនរៀល)

ក្នុងនាមខ្ញុំជាមេឃុំអូរដំបង១ និងលោកមេភូមិបោះពោធិ៍ សូមគោរពថ្លែងអំណរអគុណ និងសូមគោរពជូនពរឯកឧត្តម និងក្រុមគ្រួសារឲមានសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច។



No comments