សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានដឹកនាំគណៈអភិបាលក្រុង និងមន្ត្រីនៃការិយាល័យចំណុះរដ្ឋបាលក្រុងចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី៣ ក្រោមអធិបតីភាពលោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តបន្ទាយមានជ័យ៖ថ្ងៃអង្គារ ៣ រោច ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានដឹកនាំគណៈអភិបាលក្រុង និងមន្ត្រីនៃការិយាល័យចំណុះរដ្ឋបាលក្រុងចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី៣ ក្រោមអធិបតីភាពលោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ដែលមានរបៀបវារៈដូចខាងក្រោម៖

១-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈ

២-ពិនិត្យពិភាក្សា និងអនុម័តលើកំណត់ហេតុស្តីពីកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី៣

៣-ពិនិត្យពិភាក្សា និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី៣

៤-ពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២០ ស្តីពីសកម្មភាពការងាររបស់រដ្ឋបាលក្រុងប៉ោយប៉ែត

៥-ពិនិត្យពិភាក្សា និងអនុម័តសន្ទស្សន៍ប្រាក់រង្វាន់លើកទឹកចិត្តដល់មន្ត្រីរបស់រដ្ឋបាលក្រុងប៉ោយប៉ែតប្រចាំខែតុលា ឆ្នាំ២០២០

៦-បញ្ហាផ្សេងៗ 

លោកអភិបាលក្រុងបានថ្លែងហេតុរាយការណ៍អំពីវឌ្ឍនភាព សកម្មភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងប៉ោយប៉ែត ដែលរដ្ឋបាលក្រុងបានធ្វើកន្លងមក និងបានកំពុងធ្វើជាប្រចាំ និងកិច្ចការងារសង្គ្រោះ ការឧបត្ថម្ភគាំទ្របងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នាពេលកន្លងមកជូនកិច្ចប្រជុំក្រុមប្រឹក្សាបានជ្រាបផងដែរ។



No comments