សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក វរសេនីយ៍ឯក សៅ សារឿន អធិការស្រុកថ្មពួក បានដឹកនាំកម្លាំង នាំយកអំណោយរបស់លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទៅចូលរួមក្នុងពិធីបុណ្យសព លោក ឡែ ចយ មេភូមិឯកភាព,,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

 

ខេត្តបន្ទាយមានជ័យ រសៀល ថ្ងៃច័ន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០ ២០លោក វរសេនីយ៍ឯក សៅ សារឿន អធិការ បានដឹកនាំកម្លាំង នាំយកអង្ករ១០០គីឡូក្រាម ទឹកសុទ្ធ៥០យួរ និងថវិកា៤៥០,០០០រៀល របស់លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទៅចូលរួមក្នុងពិធីបុណ្យសព លោក ឡែ ចយ មេភូមិឯកភាព ត្រូវជាឪពុក លោក អនុសេនីយ៍ឯក សៀង សុវឿយ នាយរងប៉ុស្តិ៍គំរូ។មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង មេភូមិឯកភាព ស្រុកថ្មពួកស្លាប់ និងប្រពន្ធរបួសធ្ងន់ ពេលដែលជិះម៉ូតូឌុបគ្នាទៅបុកឆ្កែឆ្លងថ្នល់ជាតិ។

សូមរំលឹកថា៖នាព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២០នៅវេលាម៉ោង៦ នឹង៣០ព្រឹកលើផ្លូវជាតិលេខ៥៦ នៅខាងត្បូងសាលាបឋមសិក្សាតាម៉ា ភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៌មានដឹងថាសពមេភូមិមានឈ្មោះ ឡែ ចយ ភេទប្រុសអាយុ៤៩ឆ្នាំ ជាមេភូមិឯកភាពឃុំគំរូ ស្រុកថ្នពួក ខេត្តបន្ទាយមានជ័យ

ឯប្រពន្ធមានឈ្មោះមាស នី អាយុ៥១ឆ្នាំ រងរបួសធ្ងន់ត្រង់ដៃ សងខាវងនិងក្បាល ត្រូវបានបញ្ជូនទៅសម្រាកព្យបាលនៅគ្លីនិចនាគព័ន្ធភូមិសូភីសង្កាត់កំពង់ស្វាយក្រុងសិរិសោភ័ណ ។

លោកវរសេនីយ៍ស៊ី ឌី បានបញ្ជាក់ឲ្យដឹងទៀតថាមុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខបន្ទាយមានជ័យ១B ១៦២២ ឌុបគ្នា ពីជើងទៅត្បូងទៅទិញនំ ផ្លែឈើនៅផ្សារក្រុងសិរីសោភ័ណ ដើម្បីយកទៅលក់ក្នុងសាលារៀនវិទ្យាល័យថ្មពួក ពេលបើកម៉ូតូដល់ចំណុចកើតហេតុឆ្កែរត់កាត់ផ្លូវ ម៉ូតូបានបុកឆ្កែពេញទំហឹងបណ្តាលឲ្យប្តីស្លាប់ និងប្រពន្ធរងរបួសធ្ងន់ បាក់កដៃខាងឆ្វេងនិង ក្បាល ។

ក្រោយពីកើតហេតុជនរងគ្រោះជាប្តីត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពម្កាក់ និងបានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ តែមិនអាចជួយបាន។

ចំណែកម៉ូតូ ត្រូវបានប្រជាពលរដ្ឋ លើកយកចេញពីកន្លែងកើតហេតុក្រោយមកកំលាំងប៉ុស្តិ៍ម្កាក់បានយកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់រង់ចាំឲ្យក្រុមគ្រួសារមក យកវិញ។



No comments