សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះសួរសុខទុក នាយរងប៉ុស្តិ៍ដែលមានជំងឺប្រចាំកាយ,,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១១និង០០នាទី លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំលោកនាយរងប៉ុស្តិ៍ នាយ-នាយរងផ្នែក និងមន្ត្រីចំនួន ១០នាក់ ដើម្បីទៅសួរសុខទុក្ខ លោកវរសេនីយ៍ទោ អុន កាថន នាយរងប៉ុស្តិ៍ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានរបស់លោក ស្ថិតនៅភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទដែលមានជំងឺប្រចាំកាយនិងលើកទឹកចិត្តដល់លោកវរសេនីយ៍ទោ អុន កាថន ធ្វើការវះកាត់ព្យា បាល ជំងឺស្អិតពោះវៀនរួច និងចេញពីមន្ទីរពេទ្យ ព្រមទាំងបាននាំមកនូវថវិកាមួយចំនួន ដែលជាការឧបត្ថម្ភផ្ទាល់ខ្លួនរបស់លោកនាយប៉ុស្តិ៍ និងកងកម្លាំងក្នុងអង្គភាព រួមជាមួយសប្បុរសជនជិតឆ្ងាយ បានប្រគល់ជូនអ្នកជំងឺ សរុបថវិកា ចំនួន ៩,៨៦០,០០០៛ (ប្រាំបួនលានប្រាំបីរយហុកសិបពាន់រៀលគត់) និងប្រាក់ដុល្លារ ៣,៧០០$ (បីពាន់ប្រាំពីររយដុល្លារគត់)៕

លោកឧត្តមសេនីយ៍ត្រី អុី ចំរើន សូមជូនពរដល់លោកវរសេនីយ៍ទោ អុន កាថន នាយរងប៉ុស្តិ៍សូមឆាប់ជាសះស្បើយនិងបាន វិលត្រឡប់ចូលបម្រើអង្គភាពវិញក្នុងពេលឆាប់ៗ។





No comments