សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលាឆ្នាំ២០២០ និងលើកទិសដៅខែបន្ទាប់,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖នៅថ្ងៃអង្គារ៍៣រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤​ ត្រូវនិងថ្ងៃទី០៣ខែវិច្ឆិកា គ.ស២០២០ វេលាម៉ោង០៨នឹង០០នាទី នៅអធិការដ្ឋាននគរបាលស្រុកល្វាឯម បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលាឆ្នាំ២០២០ និងលើកទិសដៅខែបន្ទាប់។

ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម។

សមាសភាពចូលរួម

-លោកអធិការរងទាំង៨

-លោកនាយ ផ្នែក​ទាំង១០

-លោកនាយ​ប៉ុស្តិ៍ ទាំង១៤/១៥

សរុបវត្តមាន៣៧ នាក់ 

មុនចាប់ផ្តើមកម្មវិធី លោកអធិការបានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តក្នុងការការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមទទួលបានលទ្ធផលល្អប្រសើ។

-និងបន្តឲ្យគ្រប់ផ្នែកជំនាញ​និងប៉ុស្តិរដ្ឋបាលយកចិត្តទុកដាក់អនុវត្តឲ្យបាន .បញ្ហាប្រឈម និងការងារសេសសល់ (ពិសេសការងារគ្រឿងញៀនក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍) និងពង្រឹងការងារការពារសន្តិសុខសណ្តាប់សង្គម

-ការរៀបចំពង្រឹងបន្ថែមលើការងារ ប៉ុស្តិ៍នគរបាលរដ្ឋបាល

-ការគ្រប់គ្រងកម្លាំង បញ្ជីវត្តមាន ពង្រឹងវិន័យ

-ការគ្រប់គ្រងមុខសញ្ញាសន្តិសុខ

-យកចិត្តទុកដាក់លើមុខសញ្ញាសេសសល់បង្ក្រាបមិនទាន់អស់ ការតស៊ូករណី បណ្តាករណីនៅសេសសល់ ស្រាវជ្រាវមុខសញ្ញាមានដីកាចាប់ខ្លួន ពិសេសការបង្ក្រាបករណីគ្រឿងញៀន ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់។ 

-ការងារល្បាតពួនស្ទាក់ ចុះអន្តរាគមន៍ និងវេនប្រចាំការ បំរេីសេវាតម្រូវការរបស់ប្រជាពលរដ្ឋ​ ចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ ពង្រឹងកម្លាំងប្រជាការពារ បើកទ្វារប៉ុស្តិ៍២៤/២៤ម៉ោង ។

-ទិសដៅអនុវត្តបន្ត៖យកចិត្តទុកដាក់ជំរុញផែនការ ការពារ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ។


ចុងបញ្ចាប់ក្រោយពីអង្គប្រជុំបានចប់លោកអធិការបានរៀបចំ ហូប បាយសាមគ្គីជូនដល់សមាជិកអង្គប្រជុំនិងមន្ត្រីផ្នែកជំនាញទាំងអស់ ក្រោយពីការពារពិធី បុណ្យគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រនិងពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែ យ៉ាងកក់ក្តៅនិងសប្បាយរីករាយ ដោយបានការឧបត្ថម្ភពីលោក កន សុខកាយ អភិបាលស្រុកល្វាឯម។


No comments