ដោយបានការប្រគល់ភារ:កិច្ចពីសសម្តេចពិជ័យសេនា ទៀ បាញ់ ព្រឹកមុិញនេះក្រុមការងារសាង សង់ ជួសជុល កែលំអរទីលានផ្នូរយុទ្ធជនខេត្ត កោះកុងប្រ មាណចំនួន៤៤៧នាក់បានបញ្ចុះនៅទីនេះអំឡុងឆ្នាំ១៩៧៩ -១៩៩៩,,,,,
ថ្ងៃនេះខ្ញុំពិតជាសប្បាយរីករាយខ្លាំងមែនទែន ដែលបានចាប់ផ្តើមធ្វើនូវបំណងប្រាថ្នាដែលយើងមានជាយូរមកហើយ ដោយបានការប្រគល់ភារ:កិច្ចពីសម្តេចពិជ័យសេនា ទៀ បាញ់ ព្រឹកមុិញនេះក្រុមការងារសាងសង់ ជួសជុល កែលំអរទីលានផ្នូរយុទ្ធជនខេត្តកោះកុងបានដំណើរការប្រជុំផ្សព្វផ្សាយនិងពិភាក្សាលើកដំបូងដើម្បីរៀបចំចាប់ដំណើរការ ។
សូមបញ្ជាក់ថាមានសពបណ្តាមិត្តជាកម្មាភិបាល និងយុទ្ធជនយើងប្រមាណចំនួន៤៤៧នាក់បានបញ្ចុះនៅទីនេះអំឡុងឆ្នាំ១៩៧៩-១៩៩៩។
ក្រុមការងារយើងបានពិភាក្សាគ្នាប្រកបដោយមោទកភាពនិងឯកភាពខ្ពស់ខិតខំធ្វើទាំងអស់គ្នាដើម្បីរៀបចំកន្លែងនេះអោយក្លាយជាបូជនីយដ្ឋានយ៉ាងសមរម្យជាការតបស្នងនូវគុណូបការះដែលបងប្អូនយើងបានលះបង់កន្លងមក និងប្រែក្លាយទីលាននេះអោយទៅជាទីសក្ការ:និងអាចលំហែកាយបានផង។ ល។
សូមអរគុណឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលខេត្ត និងបណ្តាឯកឧត្តម រៀមច្បង លោក លោកស្រីដែលបានចូលរួមប្រជុំនិងបានបរិច្ចាកប្រាក់កាសជួយដល់គំរោងការនេះ។
ខ្ញុំសូមសំណូមពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីទីជិតឆ្ងាយសូមជួយចូលរួមបរិច្ចាកគាំទ្រគំរោងនេះតាមសទ្ធារៀងៗខ្លួន ព្រោះត្រូវចំណាយច្រើនគួរសមដែរ។ ក្នុងនាមប្រធានក្រុមខ្ញុំសូមធានាអះអាងថានិងខិតខំធ្វើកិច្ចការនេះនិងប្រើប្រាស់ថវិការរបស់បងប្អូនអោយបានត្រឹមត្រូវល្អបំផុត។
No comments