លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ចាត់តាំងឱ្យស្នងការរងដឹកនាំសហការណ៍រៀបចំសណ្តាប់ធ្នាប់នៅតាមទីសាធារណ:ក្នុក្នុងក្រុងបាត់ដំបង,,,,
ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី១៣ ខែខែវិឆ្ឆិការឆ្នាំ២០២០ អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឆៃ ចន័្ទដារ៉ា ស្នងការរងជួយការងារការិយាល័យនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាន បានដឹកនាំកម្លាំងក្នុងការិយាល័យជំនាញនេះដែលមានលោកវរសេនីយ៍ឯក គឹម ស៊ុនរិទ្ធី ជានាយការិយាល័យ ចូលរួមជាមួយរដ្ឋបាលក្រុងបាត់ដំបង និងមន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់នៅក្នុងក្រុងបាត់ដំបង ពិសេសនៅចំណុចសួនច្បារសម្តេចក្រឡាហោម ស ខេង ដែលមានមហាជនជាច្រេីនលោកធ្វេីលំហាត់ប្រាណនៅទីនោះ។
ការរៀបចំសណ្តាប់ធ្នាប់នៅទីនេះក៏ដូចនៅចំណុច ផ្សេងៗទៀតបន្ទាប់ពីបានកត់សម្គាលឃេីញថា បញ្ហាសណ្តាប់ធ្នាប់ពិសេសការលក់ដូរនិងការឈប់ចតមធ្យោបាយនានានាំបង្កនូវការកកស្ទះនិងបាត់បង់នូវសណ្តាប់ធ្នាប់ក្នុងក្រុងបាត់ ដំបងខេត្តបាត់ដំបង៕
No comments