សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការខណ្ឌច្បារអំពៅឃាត់ខ្លួនតាមបណ្ដឹងជនរងគ្រោះពីបទប្រើដែកគាស់ទូឈើ លួចលុយនៅសាលាឆាន់,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ប្រើដែកគាស់ទូឈើ លួចលុយនៅសាលាឆាន់ក្នុងវត្តវិចិត្តរាម ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៦.១០. ២០២០ ម៉ោង២៣និង០០នាទី។

បើតាមអោយដឹងពីដើមបណ្តឹងឈ្មោះជួប វណ្ណៈ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ គណកម្មការវត្ត ស្នាក់នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះស៊ុំ ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ហេតុការណ៍មុនពេលកើតហេតុ ដើមបណ្តឹងទុកលុយខ្មែរ ១,២៣០,០០០រៀល និងលុយដុល្លារ ១០០ដុល្លារ ក្នុងទូឈើនៅចំណុចកើតហេតុខាងលើ ដោយបានចាក់សោត្រឹមត្រូវ ពេលនោះក៏មានជនសង្ស័យ ០២នាក់ ឈ្មោះស៊ុំ ធារ៉ា និងឈ្មោះ តុង ហៀង នាំគ្នាយកដែកថ្នាំងអំពៅគាស់ទូឈើ លួចលុយខាងលើទាំងអស់ រួចគេចខ្លួនចែកគ្នាចាយអស់។ 

លុះដល់ថ្ងៃទី ១៣.១១.២០២០ ម៉ោង២២និង០០នាទី ដើមបណ្តឹង ឃើញជនសង្ស័យឈ្មោះស៊ុំ ធារ៉ា នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។



No comments