បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនប្រើហឹង្សារបំផ្លាញទ្រព្យសម្បត្តិខូចខាតដោយចេតនា,,,,,,,
ខេត្តកណ្តាល៖នៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២០នៅវេលា ម៉ោង១៩.០០នាទី ចំណុចភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល។
បើតាមការអោយដឹងពីជនរងគ្រោះ០១នាក់ឈ្មោះ ប៉ា អូន ភេទស្រីអាយុ៥០ ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិស្ដៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរកសិករ ត្រូវជាម្តាយបង្កើត។
ជនសង្ស័យចំនួន០១នាក់ឈ្មោះភា រស្មី ភេទប្រុសអាយុ២៦ ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិ ឃុំកើតហេតុ មុខរបរមិនពិតប្រាកដ ត្រូវជាកូនបង្កើត ឃាត់ខ្លួន។
សម្ភារះខូចខាតរួមមាន៖
១-ឆ្នាំងដាំបាយខ្សែភ្លើងចំនួន១
២-កង្ហាលចំនួន១
៣-ព្រះភូមរានទេវតាចំនួន០១
៤- បង្កាន់ដៃកាន់ជណ្តើរផ្ទះធ្វើអំពីថ្មខូចខាតផ្នែកខាងក្រោម
៥-ស៊មរូបថតចំនួន០៣ និងមែកឈើហូបផ្លែមួយចំនួន។
វត្ថុតាងចាប់យករួមមាន៖
១-ញញួរផ្លែដែកដងឈើប្រវែង០,២២ម៉ែត្រចំនួន០១
២-កាំបិតកញ្ចែតប្រវែង០,៤៨ម៉ែត្រ ចំនួន០១
៣-ដែកស្រួចចំនួន០២ដើម មួយដើមប្រវែង០,៤៣ម៉ែត្រ
និងដែកកេះហ្គាសចំនួន០១ពណ៍ស្វាយ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថាៈនៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនសង្ស័យបានសំលុយពីម្តាយឈ្មោះប៉ា អូន ជាជនរងគ្រោះចំនួន២.០០០០៛(ពីមុឺនរៀល) តែម្តាយជាជនរងគ្រោះមិនមានលុយអោយស្រាប់តែជនសង្ស័យខឹងក៏បានទាត់ឆ្នាំងដាំបាយខ្សែភ្លើងនិងកង្ហាលបណ្តាលអោយខូចខាត រួចយកញញួរវាយកាំជណ្តើផ្ទះនិងវាយព្រះភូមរានទេវតាបណ្តាលអោយបែកខូចខាតទាំងអស់បន្ទាប់មកយកកាំបិតកាប់ស៊មរូបថតនិងដើមឈើនៅខាងមុខផ្ទះរួចយកដែកចង់ស្រួចគំរាមរកចាក់ម្តាយជាជនរងគ្រោះថែមទាំងយកដែកកេះគំរាមរកដុតផ្ទះចោលថែមទៀត។ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះជាម្តាយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានចុះដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែងរួចនាំយកជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ ក្រោយពីសួរនាំរួចនៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានសារភាពថា៖ខ្លួនពិតជាបានធ្វើសកម្មភាពវាយ និងកាប់បំផ្លិចបំផ្លាញ់ទ្រព្យសម្បត្តិរួមនឹងគំរាម រកចាក់ម្តាយនិងរកដុតផ្ទះពិតប្រាកដមែនដោយសារសុំលុយម្តាយយកទិញថ្នាំញៀនមិនបាន។
ក្រោយពីសួរនាំជនសង្ស័យរួចកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធី។
No comments