ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ,,,,,,
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត តំណាងឲ្យបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជនន់ទឹកភ្លៀង ទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ សូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅបំផុត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចគត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អំណោយ និងផ្តល់ស្រូវពូជឲ្យប្រជាពលរដ្ឋមានលទ្ធភាពស្តារឡើងវិញចំពោះការខូចខាតចំនួន ១១០០០គ្រួសារ។
ឆ្លើយតបនឹងការដោះស្រាយដល់ទុកលំបាកប្រជាពលរដ្ឋរបស់សម្តេច សម្តេចក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៍បានឆ្លៀតពេលដ៍មមាញឹក និងមានតម្លៃ អញ្ជើញចុះមកសំណេះ សំណាល និងបានផ្តល់អំណោយជូនប្រជាពលរដ្ឋដែល រងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង នៅលើទឹកដីនៃខេត្តបន្ទាយមានជ័យ ដែលបានទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ ចំនួន៤០ ០០០ ឃីត
សម្តេចតែងតែគិតគូរជានិច្ចដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនោះចំពោះប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះដែលជួបការលំបាកដោយប្រការផ្សេងៗ នៅគ្រប់ទីកន្លែងទាំងអស់។
ជាមួយគ្នានេះ ខ្ញុំបាទក្នុងនាមរដ្ឋបាលខេត្តក៍សូមផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងសប្បុរសជនគ្រប់ទិសទីទាំងអស់ ដែលបានខិតខំចូលរួមជួយសង្គ្រោះ និងដោះស្រាយប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និងជួយសម្រួលការចាប់ផ្ដើមជីវភាពឡើងវិញ ជាពិសេសការបង្ករបង្កើនផល សូមលើកទឹកចិត្ត កសិករយើងត្រូវជម្នះគ្រប់ឧបសគ្គ តស៊ូព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ត្រី ឡើងវិញបន្ទាប់ពីទឹកស្រកចុះ។
ជាមួយនោះដែរ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សា សុខភាព ដោយអនុវត្តន៍នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំដើម្បីទប់ ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងជំងឺរាតត្បាតផ្សេងៗទៀត ហើយត្រូវចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយៈការអប់រំណែនាំកូនចៅចៀសឱ្យផុតពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។
No comments