លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ចើញចុះជួបសំណេះ សំណាល និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ចំនួន ១៥៣គ្រួសារ,,,,
ខេត្តបន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃអាទិត្យ ១៥ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ចើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនប្រជា ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងមក ចំនួន១៥៣គ្រួសារ ក្នុងឃុំចង្ហា ស្រុកអូរជ្រៅ ដោយ១គ្រួសារទទួលបាន- អង្ករ ២៥គីឡូក្រាម- មី ១កេសតូច -ទឹកត្រី១យួរ -ទឹកសុីអុីវ១យួរ -ភួយ ១ -ទឹកសុទ្ធ១យួរ -ត្រីខ ១ យួរ ដែលជាអំណោយឯកឧត្តម អ្នកឧញ៉ា កុក អាន សមាជិកព្រឹទ្ធសភា និងលោក ជំទាវ ភូ ឆរីណា អគ្គនាយិកាក្រុមហ៊ុនហ្គោឌិនក្រោនរីសត ។
ក្នុងឳកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី ស្នងការ ជួសមុខ ឯកឧត្តម អភិបាលខេត្ត បានពាំនាំយកការផ្តាំផ្ញើ នឹករលឹក និងសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកជំទាវ ឧកញ៉ា ហេមចិត្តា មហាឧបាសិការ ពុទ្ឋសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹម យ៉ាន និងសូមបងប្អូនយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារប្រឆាំងជំងឺកូវីដ_១៩ ។
No comments