សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះចែកអំណោយដ៏ថ្លៃថ្លារបស់ ស​ម្តេ​ចអគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ​និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុនរ៉ានី ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ ,,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកំពង់ធំ៖នៅថ្ងៃ សុក្រ ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមនៅក្នុងកម្ម​វិធីសំណេះ សំណាលសាកសួរសុខទុក្ខ និង​ចុះ​ចែក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ស​ម្តេ​ចអគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ​និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុនរ៉ានី ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ ចំនួន ៦ ៦៥០ គ្រួសារ នៅខេត្តកំពង់ធំ។

នៅក្នុងកម្មវិធីនោះ ក៏មានវត្តមាន ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកប្រធាន ក្រុមប្រឹក្សា ខេត្ត លោក ឧត្តមសេនីយ៍ត្រី ស្នងការ នគរបាល ខេត្ត លោក ឧត្តម សេនីយ៍ត្រីមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងប្រជាពលរដ្ឋជាច្រើនកុះករ ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋនៅនៅក្នុង ខេត្តកំពង់ធំនាពេលនេះ។ ឯកឧត្តមបណ្ឌិតក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះផងដែរ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ខេត្តកំពង់ធំនេះ ទឹកជំនន់ចាប់ផ្តើមចុងក្រោយគេ ដោយសារជំនន់ទឹកភ្លៀង ។ 

ឯកឧត្តមបញ្ជាក់ថា អំឡុងពេលមានទឹកជំនន់ អ្វីដែលយើងត្រូវគិតសំខាន់មុនគេនោះ គឺការជម្លៀសបងប្អូនប្រជាពលរដ្ឋទៅរកកន្លែងសុវត្តិភាព ដើម្បីជៀសវាងការគ្រោះថ្នាក់ និងប៉ះពាល់ដល់អាយុជីវិត។ ឯកឧត្តមបានមានប្រសាសន៍ថា នេះគឺជាការសម្រួលការលំបាកដល់ប្រជាពលរដ្ឋ ដែលកំពុងមានគ្រោះអាសន្នដោយទឹកជំនន់នេះ  ហើយក្នុងពិធីនេះ ទោះបីជាបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនធ្លាប់បានទទួលអំណោយពីមុនក៏ដោយ ក៏ពួកគាត់ត្រូវទទួលបានបន្ថែមទៀត ។ 

ហើយបន្ទាប់មកឯកឧត្តមបណ្ឌិត ក៏បានជូនដល់បងប្អូន ដែល រងគ្រោះ ដោយទឹកជំនន់ និងកងកម្លាំងប្រដាប់អាវុធ គ្រប់អង្គភាព ព្រមទាំងអាជ្ញាធរដែនដី ទាំងអស់សូមជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។




No comments