លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំសហការី ចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក អាំង សុខជា ជានាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចតែមានជំងឺប្រចាំកាយ,,,,,,,
ខេត្តបន្ទាយមានជ័យ៖ព្រឹកថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ និងសហការី បានចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក អាំង សុខជា ជានាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានប្រគល់អំណោយមួយចំនួនរួមមាន ថវិកាចំនួន ២ លានរៀល.អង្ករចំនួន ០៤ បេ .ត្រីខកំប៉ុងចំនួន ០២យួរ .ទឹកបរិសុទ្ធចំនួន០២កេស . ទឹកដោះគោឆៅចំនួន០២យួរ.មីយើងចំនួន ០២កេស.ទឹកស៊ីអ៉ីវ .ទឹកត្រី ដល់គ្រួសារអ្នកជម្ងឺ ៕
ជានិច្ចការឯកឧត្តមស្នងការតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទដែលជួបប្រទះបញ្ហានិងមានជំងឺផ្សេងៗលោកតែងតែដឹកនាំមន្ត្រីក្រោមឱវ៉ាទសួរសុខទុក្ខនិងពាំនាំថវិកាមួយចំនួនដើម្បីជាការចែករំលែកនិងសម្រាលទុក្ខ។
ក្នុងនោះដែរឯកឧត្តមស្នងការក៏សូមជូនពរលោកវរសេនីយ៍ឯក អាំង សុខជា ជានាយ ការិយា ល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឆាប់ជាសះស្បើយនិងបានវិលត្រលប់ទៅបម្រើការងារក្នុងអង្គភាពវិញនាពេលឆាប់ៗ។
No comments