ឯកឧត្តម ឡាយ គឹម លី តំណាង ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចុះធ្វើ ផ្ទះចាំចំការ និ ងគ្រឿងឧបភោគបរិភោគមួយ ចំនួនរួមទាំងគ្រាប់ពូជដំណាំប្រគល់ជូនប្រជាកសិករ,,,,
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសុក្រ ៥ កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវ នឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ឡាយ គឹម លី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជានាយកខុទ្ទកាល័យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត
បានដឹកនាំក្រុមការងារ អមដំណើរដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងមន្ត្រីរដ្ឋបាលក្រុង អជ្ញាធរក្នុងមូលដ្ឋាន កងកម្លាំងទាំង៣ប្រភេទ និងលោក ប្រធានអនុប្រធាន យុវជនក្រុងប៉ោយប៉ែត បាននាំយកគ្រឿងឧបភោគបរិភោគ គ្រាប់ពូជដំណាំ និងធ្វើផ្ទះចាំចំការដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ជូនដល់ប្រជាកសិករចំនួន១៣គ្រួសារដែលទទួលរងការខូចខាតដោយសារគ្រោះទឹកជំនន់ក្នុងរយៈកាលកន្លងមកនៅភូមិសុខសាន្ត ។
អំណោយទាំងនោះរួមមាន៖
-ផ្ទះចាំចំការចំនួន៤ខ្នង
-គ្រឿងឧបភោគបរិភោគចំនួន១៣ឃីតក្នុងមួយៗឃីតមាន៖
- អង្ករ ២០ គីឡូ
- មី ១កេស
- ត្រី ខ ១ជ្រុង
- ទឹកត្រី ១យួរ
- ភួយ ១
- ទឹកសុទ្ធ១យួរ ។
ក្នុង ឱកាសនោះដែរ ឯកឧត្តម ឡាយ គឹមលី បានពាំនាំនៅកាសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដល់ប្រជាពលរដ្ឋ ដែរស់នៅក្នុង ក្រុងប៉ោយប៉ែតហើយសុំឲ្យបងប្អូន រក្សានូវអនាម័យសុខភាពទាំងអស់គ្នា។
No comments