សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយអញ្ជើញចូលរួមបើកកិច្ចប្រជំុសាមញ្ញលើកទី១៨អាណត្តិទី០៣របស់ក្រុមប្រឹក្សាស្រុកក្រោម អធិបតីលោក ជា ប៊ុនធឿនប្រធានក្រុមប្រឹក្សាស្រុកនិងសមាជិកក្រុមប្រឹក្សាស្រុក,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ថ្ងៃសុក្រ៥កើតខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥ ៦៤នឹងត្រូវថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២០ ស្រុកកៀនស្វាយខេត្តកណ្តាលបានបើកកិច្ចប្រជុំសាមញ្ញាលើកទី១៨ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាស្រុក។

ក្រោមអធិបតីភាពលោក ជា ប៊ុនធឿន ប្រធានក្រុមប្រឹក្សាស្រុកនិងសមាជិកក្រុមប្រឹក្សាស្រុក។មានការអញ្ចើញចូលរួមពីលោក អ៊ូ ឈាង អភិបាលនៃគណៈអភិបាលស្រុក.អភិបាល រងស្រុកនិងមន្ត្រីចំណុះរដ្ឋបាលសាលាស្រុកកៀនស្វាយ។

នៅក្នុងឱកាសនោះ លោក ជា ប៊ុនធឿនបានថ្លែងថាៈថ្ងៃនេះក្រុមប្រឹក្សាស្រុកកៀនស្វាយបានបើកកិច្ចប្រជុំសាមញ្ញលើកទី១៨អាណត្តិទី០៣ មានការអញ្ចើញចូលរួមពីលោក អ៊ូ ឈាងអភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ។

លោក ជា ប៊ុនធឿន បន្តថាៈក្នុងនាមរូបលោកសូមថ្លែងអំណរគុណដល់លោក អ៊ូ ឈាងអភិបាលស្រុកនិងមន្ត្រីក្រោមឱវាទបានយកចិត្តទុកដាក់ដោះស្រាយពីបញ្ហាជំនន់ទឹកភ្លៀងនៅតាមបណ្តាឃុំនិមួយៗក្នុងស្រុកកៀនស្វាយដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋទាន់ពេលវេលា។

លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយមានប្រសាសន៍ថាៈនៅតាមការិយាល័យនិមួយៗត្រូវយកចិត្តទុកដាក់និងដោះស្រាលពីទុក្ខលំបាកជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សដោយឡែកមន្ត្រីផ្នែកខាងបរិស្ថានត្រូវបន្តយកចិត្តទុកដាក់សម្អាតបរិស្ថានឲ្យបានស្អាតដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ។

លោក អ៊ូ ឈាងអភិបាលស្រុកកៀនស្វាយក៍បានជម្រុញដល់មន្ត្រីដែលមានការពាក់ព័ន្ទនិងអាជ្ញាធរឃុំត្រូវចុះធ្វើការត្រួតពិនិត្យទឹកនៅក្នុងអាងកំុឲ្យមានការខ្វះខាតសម្រាប់ប្រជាពលរដ្ឋធ្វើស្រែប្រាំង។

លោក អភិបាល ស្រុកក៍បានជម្រុញដល់អាជ្ញាធរភូមិ. អាជ្ញាធរឃុំត្រូវ ចុះដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋនិងផ្សព្វផ្សាយនូវ វិធានការទប់ស្គាត់នៃការរាលដាលការឆ្លងជម្ងឺកូវីដ-១៩ឲ្យប្រជាពលរដ្ឋយល់ដឹង ត្រូវស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាលដូចជាលាងដៃដោះនិងសាប៊ូ.ចែល.ពាក់មាស់និងពាក់ក្រម៉ានិងមិនត្រូវមានការប្រមួលផ្តុំគ្នាច្រើនឡើយ។

លោកអភិបាលស្រុកកៀនស្វាយក៍បានកោតសរសើរដល់កងកម្លាំងនិងមន្ត្រីពាក់ព័ន្ទដែលបានចូលរួមដោះស្រាយពីផលប៉ះពាល់ជំនន់ទឹកភ្លៀងនិងករណីរាលដាលការឆ្លងជម្ងឺកូវីដ-១៩នៅក្នុងសហគមន៍បានល្អ។



No comments