លោកឧត្តមសេនីយ៍ ទោ ឈឿន សុចិត្តស្នងការនគរ បាលខេត្តកណ្តាលចុះសំណេះសំណាលត្រួតពិនិត្យកម្លាំងព្រមទាំងនាំ យក អំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង ការនគរបាលជាតិ ចែកជូនដល់កងកម្លាំងនគរបាល,,,,,,
ខេត្តកណ្តាល៖នារសៀល ថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ប្រមូលផ្តុំកងជួរត្រួតពិនិត្យកម្លាំង សំណេះសំណាល និងពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងចែកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន ៥៥០នាក់ ក្នុងនោះ៖ថ្នាក់ នាយការិយាល័យ ចំនួន៣១នាក់ ក្នុងម្នាក់ៗ ទទួលបាន ថវិកាចំនួន ១០០,០០០រៀល និងមីចំនួន០៣កេស។
ថ្នាក់ នាយរងការិយាល័យ នាយផ្នែក នាយរងផ្នែក និងមន្រ្តីចំណុះការិយាល័យទាំង៣១ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន៥០,០០០រៀល និងមីចំនួន០៣កេស។
ដោយឡែក: មន្រ្តីនគរបាលស្រ្តីដែលមានផ្ទៃពោះ ចំនួន០៧នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន១០០,០០០រៀល និងមីចំនួន០៣កេស។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលបានខិតខំបំពេញការងារជំនាញ និងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ទទួលបានជោគជ័យ ហើយកងកម្លាំងមានការឯកភាពផ្ទៃក្នុង ចេះគោរពស្រឡាញ់គ្នាទៅវិញទៅមកក្នុងការិយាល័យនីមួយៗក៏ដូចជាអង្គភាពទាំងមូល។ ជាពិសេសកងកម្លាំងត្រូវថែរក្សាសុខភាព ធ្វើអនាម័យជាប្រចាំ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា៕
No comments