សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី ៥ អញ្ជើញចូលរួមមាន មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យយោធភូមិភាគ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបាត់ដំបង៖ថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រជុំសប្តាហ៍ទី៣ ខែវិច្ឆិកា ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី ៥ ។

អញ្ជើញចូលរួមមាន មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យយោធភូមិភាគ។នាយករងសាលាពលនាយទាហានទី៥ នាយករងមន្ទីរពេទ្យយោធភូមិភាគទី៥ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបាត់ដំបងនិងមេបញ្ជាការអង្គភាពចំណុះនៅបន្ទប់ប្រជុំយោធភូមិភាគ។

មានប្រសាសន៍បូកសរុបឯកឧត្តម ឯក សំអូន បានវាយតម្លៃខ្ពស់និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពចំណុះយោធភូមិភាគទាំងអស់កន្លងមកអនុវត្តល្អសម្រេចរាល់ភារកិច្ច ដែលទទួលបានការលើកសរសើរពីថ្នាក់លើជាបន្តបន្ទាប់។

ទិសដៅបន្តស្នើតាមដានសភាពកាណ៍ព្រំដែននិងសន្តិសុខសណ្តាប់ធ្នាប់សង្គមគ្រោះមហន្តរាយផ្សេងៗដើម្បីដោះស្រាយទាន់ពេល។បន្តការងារហ្វឹកហ្វឺនដើម្បីបញ្ចប់វគ្គហ្វឹកហ្វឺនឆ្នាំ២០២០។បន្តដោះស្រាយនិងចុះជួយប្រជាពលរដ្ឋសង្រ្គោះឱ្យបានទាន់ពេលវេលា៕



No comments