សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអធិបតីពិធីចែកអំណោយ របស់ក្រុមអ្នកម្តាយ ខេត្តបាត់ ដំបង.សប្បុរសជន និងមូលនិធិសមាគមន៍អង្គរ មូលនិធិករុណាខ្មែរ,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០ ២០ នៅផ្សារគំរូថ្មី ស្រុកថ្មពួក ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអធិបតីពិធីចែកអំណោយ របស់ក្រុមអ្នកម្តាយ ខេត្តបាត់ដំបង- សប្បុរសជន និងមូលនិធិសមាគមន៍អង្គរ មូលនិធិករុណាខ្មែរ តាមរយៈលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំគំរូ ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង និងទឹកហូរពីប្រទេសថៃ ចំនួន ២០២ គ្រួសារ ក្នុងឃុំគំរូ ស្រុកថ្មពួក។ 

អំណោយរួមមាន: 

-អង្ករ ១ការ៉ុង ២៥គីឡូ 

-មី ១កេស 

-ទឹកសុទ្ធ ១យួរ 

-និងកញ្ចប់ ទឹកត្រី ទឹកសុីអុីវ អំបិល ស្ករ ត្រីខ ១កញ្ចប់ 

ចំពោះ ០២គ្រួសារដែលបានបាត់បង់បងប្អូន ឬឪពុកម្តាយ បានបន្ថែមថវិការជូន ចំនួន ៥០មុែនរៀនបន្ថែមទៀត។និងឧបត្ថមដល់ក្រុមការងារយុវជន ៣៥នាក់ ក្នុង១នាក់ ៣០០០០រៀល។



No comments