លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជារការកងរាជអាវុធហត្ថខេត្តនិងជាប្រធានក្រុមការងារចុះជួយឃុំគំរូ និងសហការី បានដឹកនាំសមាគមអង្គរ សហការជាមួយមូលនិធិករុណាខ្មែរ និងក្រុមអ្នកម្ដាយខេត្តបាត់ដំបង អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងខ្វះខាត ដែលរងគ្រោះដោយទឹកជំនន់,,,,,,
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី០៤.១១.២០២០ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជារការកងរាជអាវុធហត្ថខេត្តនិងជាប្រធានក្រុមការងារចុះជួយឃុំគំរូ និងសហការី បានដឹកនាំសមាគមអង្គរ សហការជាមួយមូលនិធិករុណាខ្មែរ និងក្រុមអ្នកម្ដាយខេត្តបាត់ដំបង អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងខ្វះខាត ដែលរងគ្រោះដោយទឹកជំនន់ ក្នុងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំនួន២០២គ្រួសារ ក្នុងនោះ០២គ្រួសារស្លាប់ដោយលង់ទឹកផងដែរ។
ពិធីនេះប្រារព្ធធ្វើឡើងនៅផ្សារធំគំរូថ្មី ស្ថិតក្នុងភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្ត។
ចំណែកប្រជាពលរដ្ឋចំនួន២០០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករទម្ងន់២៥គីឡូក្រាម, មី០១កេស, ត្រីខ០១យួរ, ទឹកត្រី០៣ដប, ទឹកស៊ីអ៊ីវ០៣ដប, ស្ករស០១គីឡូក្រាម, អំបិលអ៊ីយ៉ូត០១គីឡូក្រាម, ទឹកសុទ្ធ០១យួរ, ថ្នាំប៉ារ៉ា០២បន្ទះ និងថវិកាចំនួន៣០,០០០រៀល។
ក្នុងនោះផងដែរលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជារការ កងរាជអាវុធហត្ថខេត្ត និងក្រុមការងារ បានឧបត្ថម្ភដល់កងកម្លាំង អ.ហ. នគរបាល.យោធា.ប្រជាការពារ.ស.ស.យ.ក ចំនួន៧១នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០,០០០រៀលផងដែរ៕
No comments