សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈពេលរថយន្តដឹកខ្សាច់បើកគៀរ,,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បុរសម្នាក់បានស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុខណៈពេលរថយន្តដឹកខ្សាច់បើកគៀរហេតុការណ៍នេះ តាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខផ្លូវ៥០ ខាងលិចគយផ្លូវ៥០ ស្ថិតនៅ  ភូមិកូនដំរី សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ  មុនពេលកើតហេតុបុរសខាងលើបានជិះម៉ូតូម៉ាកឌ្រីម គោលបំណងទៅដាក់ពាក្យធ្វើការនៅរោងចក្រ មកដល់កន្លែងកើតហេតុក៏ត្រូវបានរថយន្ដដឹកខ្សាច់ ១ គ្រឿង បើកកៀរ បណ្ដាលឲ្យដួលស្លាប់មួយរំពេច ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តដឹក ខ្សាច់បើកពីកើតមកលិច ស្របគ្នា ដឹកខ្សាច់មួយគ្រឿងធុនធំបើកគៀរដីម៉ូតូបណ្ដាលឲ្យម៉ូតូដួលក៏បណ្តាលឲ្យស្លាប់ អ្នកបើកបររត់គេចបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកណ្ដាលផ្លូវ។

ជនរងគ្រោះមានឈ្មោះ ស្រី សារ័ត្នថា ភេទប្រុសអាយុ ៣៥ ឆ្នាំមានទីលំនៅភូមិបន្ទាយទី ១ ឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។

សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកឯម៉ូតូនិងរថយន្តត្រូវបានកម្លាំងសមត្ថកិច្ចចរាចរផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្តរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។



No comments