លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកអញ្ជើញជាធិបតីភាពបេីកកិច្ចប្រជុំគណៈអភិបាលស្រុក ដេីម្បីត្រួតពិនិត្យ និងពិភាក្សាលេីរបាយការណ៍អនុវត្តការងាររបស់រដ្ឋាបាលស្រុកប្រចាំខែ,,,,,
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃច័ន្ទ ៨កេីត ខែមិគសិរ ឆ្នាំជូន ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទ២៣ ខែវិច្ឆិកា ឆ្នាំ២០ ២០ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកអញ្ជើញជាធិបតីភាពបេីកកិច្ចប្រជុំគណៈអភិបាលស្រុក ដេីម្បីត្រួតពិនិត្យ និងពិភាក្សាលេីរបាយការណ៍អនុវត្តការងាររបស់រដ្ឋាបាលស្រុកប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ព្រមទាំងបញ្ហាមួយចំនួនទៀតដែលត្រូវពិភាក្សាដោះស្រាយ ។
ក្នុងនោះមានការចូលរួមពីសំណាក់លោក-លោកស្រីអភិបាល រងស្រុក, ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុក, នាយក-នាយករងដ្ឋបាលសាលាស្រុក, មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំង៣, ប្រធាន-អនុប្ធានការិយាល័យ-អង្គភាពជំនាញជុំវិញស្រុក, មន្ត្រីរាជការសាលាស្រុក, មន្ត្រីជួរមុខ និងក្រោយយន្តការច្រកចេញ-ចូលតែមួយ, មេឃុំ ព្រមទាំងលោក-លោកស្រីស្មៀនឃុំទាំង១៥ ក្នុងស្រុក សរុបវត្តមានចូលរួមកិច្ចប្រជុំចំនួន៥៧នាក់, ស្រី១៥នាក់។
No comments