លោក លិញ ម្លិះ និងលោកស្រីព្រមទាំងក្រុមគ្រួសារ ជាអាជីវករនៅក្រុងបាត់ដំបងបាននាំយកសេរ៉ូមចំនួន២០ កេសនិងឱសថប្រគល់ជូនដល់មន្ទីរពេទ្យនគរបាលខេត្តបាត់ដំបង,,,,,,
ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ២០២០ នេះ លោក លិញ ម្លិះ និងលោកស្រីព្រមទាំងក្រុមគ្រួសារ ជាអាជីវករនៅក្រុងបាត់ដំបងបាននាំយកសេរ៉ូមចំនួន២០កេសនិងឱសថមួយចំនួនផងប្រគល់ជូនដល់មន្ទីរពេទ្យនគរបាលខេត្ត បាត់ដំបង ។
លោកឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត សឿម សារិទ្ធ ជាអ្នកដឹកនាំនៅក្នុងមន្ទីរពេទ្យនេះតំណាងលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹក ចិតសប្បុរសរបស់លោក លិញ ម្លិះ និងលោកស្រីព្រមទាំងក្រុមគ្រួសារដែលបានបរិច្ចាគនូវធន ធានផ្ទាល់ខ្លួនក្នុងការចូលរួមជួយជាសេរ៉ូមនិងឱសថផងសម្រាប់ប្រើប្រាស់ក្នុងការពិនិត្យនិងព្យាបាលជម្ងឺជូនដល់កងកម្លាំងនគរបាលក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង៕
No comments