សមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនបុរសម្នាក់ដែលប្រើអំពើហិង្សាទៅលើម្ដាយចុងបង្ករអោយរបួសខ្ទុងច្រមុះ
សមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនបុរសម្នាក់ដែលប្រើអំពើហិង្សាទៅលើម្ដាយចុងបង្ករអោយរបួសខ្ទុងច្រមុះ
..............................................................
ភ្នំពេញ៖បុរសម្នាក់ជាកូនចុងប្រើជ្រុញឈើគប់ទៅលើម្តាយចុងបណ្តាលឲ្យរបួសហេតុការណ៍នៅផ្ទះគ្មានលេខ ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅត្រូវនឹង ថ្ងៃទី ២៣.១១.២០២០ ម៉ោង១៥និង០០នាទី។
បើតាមការអោយដឹងពីជនរងគ្រោះឈ្មោះ ឆាយ គឹមទៀង ភេទ ស្រី អាយុ ៥០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅចំណុចកើតហេតុ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈិត សំណាង ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះកើត ហេតុ ។
ករណីហេតុការណ៍មុនពេលកើតហេតុជនរងគ្រោះ ជាម្តាយចុងជនសង្ស័យ កំពុងនៅផ្ទះកើតហេតុ ពេលនោះជនសង្ស័យបានកាន់ឆ្នាំងមកលាងដើម្បីដាំបាយ រួចជនរងគ្រោះស្តីឲ្យថា អ្ហែងទើបស៊ីបាយមិញ អ្ហែងលាងឆ្នាំងដាំបាយធ្វើអីទៀត! ហើយក៏ មានទំនាស់ពាក្យសម្តីគ្នា រួចជនរងគ្រោះក៏យកធុងនំគប់ជនសង្ស័យ តែមិនត្រូវ ស្រាប់តែជនសង្ស័យយកជ្រុញឈើគប់ ជនរងគ្រោះបណ្តាលឲ្យរបួសបែកក្តោងច្រមុំ និងរយះថ្ពាល់ខាងឆ្វេង ពេលនោះក៏ត្រូវបានក្រុមគ្រួសារជួយឃាត់បំបែក ចេញ រួចរាយការណ៍ប្រាប់សមត្ថកិច្ច។
ភ្លាមៗសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ពាក់ព័ន្ធករណីប្រើអំពើហិង្សានេះជនសង្ស័យបានផ្ទុកសារធាតុគ្រឿងញៀន។
No comments