លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯមបានដឹកនាំរដ្ឋបាលស្រុកល្វាឯម ប្រារព្ធខួបអនុស្សាវរីយ៏លើក ទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០),,,,,,
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ័៩រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯមបានដឹកនាំរដ្ឋបាលស្រុកល្វាឯម បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៧ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទក្រោមអធិបតីភាពលោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក ។
ដោយបានការចូលរួមពីសំណាកលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក, លោកលោកស្រីអភិបាលរងស្រុក នាយក នាយរងរដ្ឋបាល មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំង៣ ប្រធាន អនុប្រធានការិយាល័យ អង្គភាពជំនាញជុំវិញស្រុក, ព្រមទាំងមន្ត្រីសាលាស្រុក។
No comments