លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយ ស្រី បានអញ្ជើញជាគណអធិបតីក្នុងពិធីចែកសម្ភាៈសិក្សាជូនសិស្សា នុសិស្សនៅសាលានបឋមសិក្សាកំព្រហ្ម និង សាលា បឋមសិក្សាកណ្តឹងចំនួន ៥០០ នាក់,,,,,,
ខេត្តសៀមរាប៖ព្រឹកថ្ងៃចន្ទ ៩ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានអញ្ជើញចូលរួមជាគណអធិបតីក្នុងពិធីចែកសម្ភាៈសិក្សាជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាកំព្រហ្ម និង សាលា បឋមសិក្សាកណ្តឹងចំនួន ៥០០ នាក់ ដែលជាអំណោយរបស់ក្រុមយុវជនអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ។
ក្នុងនោះសិស្សម្នាក់ៗទទួលបាន សៀវភៅ២ក្បាល ប៊ិច២ដើម គូល័រផាត់ពណ៌១ប្រអប់ កាបូបប្លាស្ទិក១ សរុបជាទឹកប្រាក់ចំនួន២០០០ដុល្លា។បន្លែមពីលើនេះក៏មានថវិការចែកជូនដល់លោកគ្រូអ្នកគ្រូចំនួន ១២ នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិការចំនួន ២០,០០០៛ ផងដែរ។
រដ្ឋបាលស្រុកបន្ទាយស្រី សូមសម្តែងនូវការកោតសសើរដ៏ស្មោះអស់ពីចិត្ត ចំពោះសណ្តានចិត្ត និងការចូលរួមមួយនេះ។
No comments