លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវអញ្ជើញចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិ ខួបលេីកទី៦៧(០៩-វិច្ឆិកា ១៩៥៣ ០៩វិច្ឆិកា ឆ្នាំ២០២០)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ,,,,,
ខេត្តតាកែវ៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែកក្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំកម្លាំងនគរបាលខេត្ត ស្រុក ក្រុង សហការជាមួយកម្លាំងពាក់ព័ន្ធ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិ ខួបលេីកទី៦៧(០៩-វិច្ឆិកា ១៩៥៣ ០៩វិច្ឆិកា ឆ្នាំ២០២០)នៅវិមានឯករាជ្យខេត្តតាកែវ។
ពិធីនេះដែរស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី: ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាល ស្រុក-ក្រុង និងមន្ត្រីរាជការ អ្នកមុខ អ្នកការក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រេីនកុះករផងដែរ៕
No comments