សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកស្នងការខេត្តកណ្តាលប្រើកណ្តាប់ដៃដែកបំបែកសកម្ម ភាពមេខ្លោងគ្រឿងញៀន ដែលបាញ់ ត.ដៃសមត្ថកិច្ចនឹងឃាត់ខ្លួនបានដោយជោគជ័យ,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្ដាល ៖ នៅវេលាម៉ោង២ រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការខេត្តកណ្ដាលដឹកនាំកម្លាំងសមត្ថកិច្ច នគរបាលស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងនគរបាលព្រហ្មទណ្ឌខេត្ត បានឃាត់ខ្លួនមេខ្លោងគ្រឿងញៀន ដែលបាញ់ ត.ដៃជាមួយសមត្ថកិច្ច ស្ថិតនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។

ក្នុងកិច្ចសហប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល កម្លាំងសមត្ថកិច្ច នគរបាលស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងនគរបាលព្រហ្មទណ្ឌខេត្ត ធ្វើការឡោមព័ទ្ធ អស់រយៈពេលជាច្រើនម៉ោង និងបានរំដោះប្រពន្ធជនសង្ស័យ ពីទីតាំងកន្លែងពួកគេលាក់ខ្លួន ដើម្បីបញ្ចៀសពីការយកប្រពន្ធធ្វើជាចំណាប់ខ្មាំង គំរាមលើសមត្ថកិច្ចក្នុងប្រតិបត្តិការ ទើបអាចឈានដល់ការចាប់ខ្លួនជនសង្ស័យនេះបាន ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានថ្លែងថា៖ បន្ទាប់ពីរំដោះនិងឃាត់ខ្លួនប្រពន្ធជនសង្ស័យជាមេក្លោងគ្រឿងញៀនហើយ ។ យើងរកវិធានការ ឲ្យកូនជនសង្ស័យចាកចេញពីកន្លែងផ្ទះមេខ្លោងគ្រឿងញៀនលាក់ខ្លួន កម្លាំងរបស់លោក ក៏បានប្រើវិធានការ ជម្លៀសកូនជនសង្ស័យចេញពីទីតាំងកន្លែងកើតហេតុ ទៅកាន់ផ្ទះរបស់ឪពុកម្ដាយជនសង្ស័យ ។




No comments